ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

COVID-19 សម្លាប់​មនុស្ស​នៅ​ប្រេ​ស៊ី​ល​កើន​ដល់​ជាង​១៣២.០០០​នាក់​

​ប្រេ​ស៊ី​ល ៖ ក្រសួងសុខាភិបាល​បាន​និយាយ​ព្រឹក​នេះ​ថា​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 បាន​កើន​ឡើងដល់​ជាង ១៣២.០០០ នាក់​បន្ទាប់ពី​អ្នកជំងឺចំនួន​៣៨១​នាក់​ទៀត​បាន​ស្លាប់ ក្នុង​រយៈពេល ២៤ ម៉ោង​កន្លងមកនេះ ដែល​ធ្វើអោយ​ចំនួន​អ្នកស្លាប់​សរុប​នៅ​ទូទាំងប្រទេស​បាន​កើន​ឡើងដល់​១៣២.០០៦ នាក់​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ស៊ិន​ហួរ​។​

​ក្នុង​រយៈពេល​ដូចគ្នានេះដែរ​ការធ្វើ​តេស្ត​បាន​រកឃើញថា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​១៥.១៥៥​ករណី​នាំឱ្យ​ករណី​ឆ្លង​សរុប​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៅ​ប្រេ​ស៊ី​ល​កើនឡើង​រហូតដល់​៤.៤៤៥.៦១០​នាក់​។​

​ជា​មធ្យម​នៃ​ការស្លាប់​ប្រចាំថ្ងៃ​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​បាន​ធ្លាក់ចុះ​។ ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ ជា​មធ្យម​មានការ​ស្លាប់​ជា​រៀងរាល់ថ្ងៃ​៧១១​នាក់​ដែល​ថយចុះ​១៨ ភាគរយ​។​

​រដ្ឋ​សៅ​ប៉ូ​ឡូ​ដែលមាន​ប្រជាជន​ច្រើនជាងគេ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​វីរុស​នេះ​ដោយមាន​ករណី​ឆ្លង​ចំនួន ៨៩៣.៣៤៩ ករណី​និង​មាន​អ្នកស្លាប់ ៣២.៦៤២ នាក់​បន្ទាប់មក​គឺ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ​ដែលមាន ២៤២.៨១០ ករណី​និង​អ្នកស្លាប់ ១៧.០០៣ នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130