ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Messi វ៉ា Ronaldo ក្លាយជា​កីឡាករ​រកប្រាក់ចំណូល​ច្រើន​ជាងគេ​លើ​លោក​

កីឡា ៖ Lionel Messi ត្រូវបាន​គេ​បដិសេធ​ចំពោះ​ការផ្លាស់​ចេញ Barcelona ក្នុង​ខែ​នេះ​បន្ទាប់ពី​មាន​ជម្លោះ​កិច្ចសន្យា ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​នៅតែ​ជា​កីឡាករ​បាល់ទាត់​ដែលមាន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។​

​យោងតាម​បញ្ជី​ដែល​ប្រមូលបាន​ដោយ Forbes បានឱ្យដឹងថា​ប្រាក់ចំណូល​សរុប​របស់ Messi នៅ​ឆ្នាំនេះ​គឺមាន​ចំនួន ១២៦ លាន​ដុល្លារ ពោលគឺ ៩២ លាន​ដុល្លារ​បានមកពី​ប្រាក់ខែ​របស់គេនិង​បាន​ពី​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ​ទៀត​មាន​ចំនួន​៣៤​លាន​ដុល្លារ។​

​ចំណែក​កីឡាករ Cristiano Ronaldo ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​២ ដោយ​រកប្រាក់​ចំណូល​បាន ១១៧ លាន​ដុល្លារ ​​ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​ដែលមាន​អ្នកទស្សនា​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​នៅលើ​បណ្តាញ​សង្គម​។​

Neymar ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​បញ្ជី Forbes ដោយ​រកបាន​ប្រាក់ចំណូល ៩៦​លាន​ដុល្លារ​អាមេរិក ជាមួយ​មិត្ត​រួម​ក្រុម Paris St Germain គឺ​កីឡាករ Kylian Mbappe វ័យ​២១ ឆ្នាំ​ឈរ​នៅ​លំដាប់​ទី ៤ រកប្រាក់​ចំណូល​បាន ៤២ លាន​ដុល្លារ​អាមេរិក​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130