ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្រះសង្ឃ​៤៨​អង្គ​សង្ស័យ​កើត​ជំងឺ គ្រុន​ឈី​ក ជំងឺ​ផ្តាសាយធំ ត្រូវ​ក្រុមគ្រូពេទ្យ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កម្ពុជា​-​ជប៉ុន​

​ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ​ចំនួន​៤៨ អង្គ​កំពុងមាន​បញ្ហា​គេ​សង្ស័យថា​ប្រហែល​កើត​ជម្ងឺ​ផ្តាស​សាយ​ធំ​និង​ជម្ងឺ​គ្រុន​ឈី​ក​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជួយ​ដឹក​បញ្ជូនទៅ​មន្ទីរ​ខេត្ត​មង្គល​បូរី​សង្គ្រោះ​នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី ១៤ ខែ កញ្ញា​ឆ្នាំ ២០២០ ។​

​លោក ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា​ព្រះសង្ឃ​ដែល​សង្ស័យ​កើត​ជម្ងឺ​គ្រុន​ឈី​ក​នោះ នៅ​វត្ត​បឹង​ត្រស់ ស្ថិតនៅ​ភូមិ បឹង​ត្រស់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី មាន​ព្រះសង្ឃ ជាច្រើន​អង្គ មាន រោគសញ្ញា គ្រុនក្តៅ ខ្លះ​ក្តៅ​ញាក់ វិលមុខ​ឈឺក្បាល និង​ពិបាក​ដកដង្ហើម​ក្រោយពី​ចេញ​រោគសញ្ញា ហើយ​លោក បាន​ចាត់​បញ្ជូន រថយន្ត​សង្គ្រោះបន្ទាន់ របស់​មណ្ឌល​សុខភាព អូរ​ប្រាសាទ ចេញទៅ​ដឹក មក​ព្យាបាល​នៅ​ពេទ្យ​ខេត្ត​មង្គល​បូរី​អស់ហើយ​។​លោ​កឡេ​ច័ន្ទ​សង្វាត​បានបញ្ជាក់​ដឹង​បន្តទៀតថា​ព្រះសង្ឃ​សង្ស័យថា​កើត​ជំងឺ​គ្រុន​ឈី​ក​នេះ​ចាប់ផ្តើម​កើត​នៅ​​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ​២០២០ មាន​ព្រះសង្ឃ ចំនួន​១៣​អង្គ ហើយ ត្រូវបាន ព្រះ ចៅ អធិការ​បញ្ជូន ទៅ​មន្ទី​ពេទ្យ​បង្អែក ថ្មគោល ដោយសារ មាន​រោគសញ្ញា ក្តៅខ្លួន ឈឺក្បាល វិលមុខ និង ចំនួន ព្រះសង្ឃ​១៣​អង្គ ទៀត ត្រូវបាន​បញ្ជូន មក​មន្ទីរពេទ្យ​ខេត្ត​មង្គល​បូរី​។​

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ បាន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ និង​ចាត់ចែង ដោយ ត្រូវ​បូម​ឈាម រកមើល ករណី គ្រុន​ឈី​ក គ្រុនឈាម​អស់ហើយ ព្រឹកស្អែក អាចឈាន ទៅយក​សំណាក ក្នុងករណី​សង្ស័យ ក្តៅខ្លួន ច្រើន​ថ្ងៃ ឬ កំដៅ​មិន​ចុះ​រក មើល វីរុស កូ​វីដ ១៩​ជាដើម​។​លោក​បាន​បញ្ជាក់ទៀតថា​តាម​ការសន្និដ្ឋាន បឋម អាច ជា​ជម្ងឺ​ផ្តាសាយធំ ឬ គ្រុន​ឈី​ក ហើយ ក្រុមការងារ កំពុង ពិនិត្យ និង​តាមដាន សុខភាព ឬ​ការវិវត្តន៍​នៃ​ជម្ងឺ​។ ក្នុងចំណោម ព្រះសង្ឃ​ចំនួន​៤៨​អ​ង្ឃ ខាងលើ មិន មាន​ករណី​ធ្ងន់ធ្ងរ គួរ​ឲ្យ​កត់សំគាល់​ទេ​ក្នុងនោះ​លោក​បានធ្វើការ​សំណូមពរ​ដល់​បងប្អូន ប្រជាពលរដ្ឋ​យើង​ទាំងអស់​ប្រុង​ប្រ​យ​ត្ន័ អំពី​ការថែទាំ​សុខភាព ការបង្ការ​ពី​វីរុស កូ​វីដ​១៩ និង​ជម្ងឺឆ្លង​ដទៃទៀត ក្នុងអំឡុង កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ពិសេស តាម វត្ត​អារាម សូម​អំពាវនាវ ឲ្យ​មានការ រៀបចំ ទីកន្លែង ត្រួតពិនិត្យ​សុខភាព ប្រជាពលរដ្ឋ ការរក្សា​សុវត្ថិ​សង្គម អនាម័យ ខ្លួនប្រាណ ជាដើម តាម​វិធាន​ក្រសួងសុខាភិបាល ក្នុងករណី​សង្ស័យ ឬ មាន​បញ្ហា​សុខភាព កើតឡើង សូម​អញ្ជើញ ទៅកាន់​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ឬ​ទូរស័ព្ទ​មក​លេខ​១១៥៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130