ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Neymar អាច​នឹងរង​ការពិន័យ​មិន​ឲ្យ​លេង​ទៅដល់​៧​ប្រកួត​

​កីឡា ៖ តាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា Neymar អាច​ប្រឈម​នឹង​ការពិន័យ​មិន​ឲ្យ​លេង​ទៅ ៧ ប្រកួត​ចំពោះ​ការ​វាយ​លើ​កីឡាករ Alvaro Gonzalez បន្ទាប់ពី​ខឹង​រឿង​រើសអើង​ពូជសាសន៍​។​នេះ​បើ​យោងតាម​ប្រភពពី Dailymail ។​

​កំពូល​តារា​ឆ្នើម​ប្រេ​ស៊ី​ល​រូបនេះ​ត្រូវបាន​បណ្តេញចេញ​សម្រាប់​ក្រុម Paris Saint-Germain បន្ទាប់ពី VAR បាន​រកឃើញថា​រូបគេ​បាន​វាយ​ទៅលើ Gonzalez ។ មុន​ដើរចូល​ក្នុង​បន្ទប់​ផ្លាស់​ខោអាវ Neymar ក៏បាន​ប្រាប់​អាជ្ញាកណ្ដាល​ទី​៤​ដែរ​ថា Gonzalez បាន​មើលងាយ​រើសអើង​ពូជសាសន៍​លើ​រូបគេ​។​

​អង្គភាព​កីឡាបាល់ទាត់​អាជីព​នៅ​ប្រទេស​បារាំង LFP ឥឡូវនេះ​នឹង​ពិនិត្យមើល​ហេតុការណ៍​នេះ​ឡើងវិញ មុនពេល​ដាក់ពិន័យ​ដល់​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ ។​ពួកគេ​បាន​សង្កត់ធ្ងន់ថា Neymar អាច​ត្រូវ​ជាប់​ពិន័យ​ដល់​ទៅ​៧​ប្រកួត​ឯណោះ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130