ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​នៅ​មី​យ៉ាន់​ម៉ា​កើន​ដល់​៣.២៩៩​ករណី​ហើយ​

​មី​យ៉ាន់​ម៉ា ៖ ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន​១០៤​ករណី​បន្ថែមទៀត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ក្រសួងសុខាភិបាល​និង​កីឡា​ដែល​បាន​ដង​ស្រង់​ដោយសារ​ព័ត៌មាន​ស៊ិន​ហួរ​។​

​ករណី​ដែល​បានបញ្ជាក់​ថ្មីៗ​នេះ​បានធ្វើឱ្យ​ចំនួន​ករណី​ឆ្លង​កូ​វីដ​១៩​សរុប​នៅក្នុង​ប្រទេស​មាន​ចំនួន ៣.២៩៩ ។ រហូតមកដល់​ពេលនេះ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ថា​មាន​មនុស្ស​ស្លាប់​ចំនួន ៣២ នាក់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​នេះ​។​

​តួលេខ​បាន​និយាយថា​អ្នកជំងឺ​សរុប​ចំនួន​៧៩០​នាក់​បានជា​សះស្បើយ​ពី​ជំងឺ​នេះ​។ ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ពី​ករណី​វិជ្ជមាន​ជា​លើកដំបូង​នៅក្នុង​ប្រទេស​កាលពី​ថ្ងៃទី ២៣ ខែមីនា​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130