ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូន​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​យក្ខ​ឡោម​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​

ខេត្តរតនគិរី ៖ កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង​ឆ្មក់​ចុះបង្ក្រាប​ករណី​ចែកចាយ រក្សាទុក​និង​ជូ​ញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឈានទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​សកម្ម​ក្នុងការ​ជួញដូរ​គ្រឿងញៀន​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១០​និង​០០​នាទី នៅ​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ផ្ទះសំណាក់​(​យីហោ​)​ប៉ូ​ទិ​ក ស្ថិតនៅ​ក្នុងភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​។​

​យោងតាម​របាយការណ៍​ពី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា ក្នុងការ​ចុះបង្ក្រាប​គ្រឿង​ញៀន​នេះ មាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​បាន​លុង ចំនួន​០៦​នាក់ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី ហៃ វណ្ណា​រ៉ា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​បាន​លុង និង​មានការ​សម្របសម្រួល​ដោយ​លោក រ៉ា ប៉ូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ចុះបង្ក្រាប​ជាក់ស្តែង​ករណី ចែកចាយ រក្សារ​ទុក និង​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​របាយការណ៍​បានបញ្ជាក់​ទៀតថា ជា​លទ្ធផល​
​បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ការី ទិ​ត្យ ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

​ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​និង​វត្ថុតាង ម្ស៉ៅ​ក្រាម​ពណ៌​ស ថ្លា ០១​កញ្ចប់ មាន​ទម្ងន់ ២,០៦​ក្រាម ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿ​ងឿង និង​ម៉ូតូ​ចំនួន ០១​គ្រឿង ជា​មធ្យោបាយ​ប្រើប្រាស់​ក្នុងការ​ដឹកជញ្ជូន​និង​ចែកចាយ​ផងដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​បន្តទៅ​តាម​នីតិវិធី​ច្បាប់​។​

​សូមបញ្ជាក់​ផងដែរ​ថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នោះ ត្រូវបាន​គេ​ដឹងថា ជា​កូនលោក​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​យក្ខ​ឡោម​ឈ្មោះ ង៉ា​យ ការី​។ ប៉ុន្តែ​អង្គភាព​សារព័ត៌មាន​ភ្នំពេញ​ថ្មី មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ង៉ា​យ ការី បានទេ ដោយ​មិនមាន​លេខ​ទូរស័ព្ទ​ទាក់ទង​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130