ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​ស្ដ្រី​ម្នាក់​នៅ​ខណ្ឌមានជ័យ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់ ចំនួន​២២​ម៉ឺន​ដុល្លារ​

​រាជធានី​ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ចាប់ខ្លួន​ស្ដ្រី​ម្នាក់​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ចំនួន​២២​ម៉ឺន​ដុល្លារ​។​

​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​បង្ហាញថា ស្ដ្រី​ខាងលើ​ឈ្មោះ លឹម សារ៉េត អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៨​ដេ ផ្លូវ​លេខ​៣៧១ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ការចាប់ខ្លួន​នេះ យោងតាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ កប សំអាន រស់នៅ​ក្រុម​៣ ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ក្រោយ​ការស៊ើបអង្កេត​របស់​ម​ន្ដ្រី​នគរបាល​យុត្តិធម៌ យល់ឃើញថា មានការ​សង្ស័យ​លើ​ជន​ប្រព្រឹត្ត​បទល្មើស ដូច​ការរៀប​រាប់រប​ស់​ដើមបណ្ដឹង ក្នុង​អំពើ​ឆបោក​ប្រាក់ ចំនួន​២២​ម៉ឺន​ដុល្លារ ពាក់ព័ន្ធ​ការទិញ​ដី​មួយកន្លែង នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទើប​សុំ​ដីកា​របស់​ព្រះរាជអាជ្ញា​ដើម្បី​ចាប់ខ្លួន​តែម្ដង​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130