ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

MCL នៅ​សប្ដាហ៍​ទី​១៦​នេះ មាន​៣​គូ លើ​ទីលាន​៣​ផ្សេងគ្នា​

​កីឡា ៖ ការប្រកួត​បាល់ទាត់​លី​គ​កំពូល​កម្ពុជា បាន​វិល​ត្រលប់​មកវិញហើយ បន្ទាប់ពី​ឈាប់​សម្រាក​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ហើយ​សម្រាប់​សប្ដាហ៍​ទី​១៦​នេះ គឺមាន​៣​គូ នៅលើ​ទីលាន​៣​ផ្សេងគ្នា​។​

​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ យុវ​សាលា​ជាតិ​បាទី​ក្រោម​អាយុ​១៨​ឆ្នាំ ទទួល​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណា​ធី​ត នៅ​មជ្ឈមណ្ឌល​សាលា​ជាតិ​បាទី ខណៈ​នគរបាលជាតិ ប៉ះ អគ្គីសនី​កម្ពុជា នៅ​កីឡដ្ឋាន អេ អ៊ី យូ វេលា​ម៉ោង​៣៖៣០​នា​តី​រសៀល​ដូចគ្នា​។​ចំណែក​១​គូ​ទៀត កងយោធពល​ខេ​ម​ភូមិន្ទ ជួប ភ្នំ​ពេគ​ក្រោ​ន នៅ​កីឡដ្ឋាន ស្តា​ត់​ចាស់ វេលា​ម៉ោង​៦៖០០​នាទី​ល្ងាច​។​

​សូមជម្រាបថា គិត​ត្រឹម​សប្ដាហ៍​ទី​១៥ ក្រុម​បឹងកេត បន្ត​ឈរ​កំពូល​តារាង​ដដែល​ដោយមាន​៣៦​ពិន្ទុ ក្រោយ​ឆ្លងកាត់​ប្រកួត​១៤ តាម​ពីក្រោយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយមាន​៣៤​ពិន្ទុ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130