ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកស្លាប់​ដោយ​កូ​វីដ​១៩​នៅ​ប្រេ​ស៊ី​ល​កើន​លើសពី​១៤០.០០០​នាក់​

​ប្រេ​ស៊ី​ល ៖ រដ្ឋាភិបាល​ប្រេ​ស៊ី​ល​បាន​រាយការណ៍​នៅ​ព្រឹក​នេះ​ថា ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩​បាន​កើនឡើង​លើសពី​១៤០,០០០​នាក់ បន្ទាប់ពី​បាន​ចុះបញ្ជី​ការស្លាប់​ថ្មី​ចំនួន ៧២៩ នាក់​បន្ថែមទៀត​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​ដែលនាំឱ្យ​ចំនួន​អ្នកស្លាប់​នៅ​ទូទាំងប្រទេស​បាន​កើនឡើង​ដល់​១៤០.៥៣៧ នាក់​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន ស៊ិន​ហួរ​។​

​យោងតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ចំនួន​ករណី​ឆ្លង​ថ្មី​មាន​៣១.៩១១ ករណី ត្រូវបាន​កត់ត្រា​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​នៅ​ទូទាំងប្រទេស​សរុប​កើនឡើង​ដល់ ៤.៦៨៩.៦១៣ នាក់​។​

​រដ្ឋ​សៅ​ប៉ូ​ឡូ​ដែលមាន​ប្រជាជន​ច្រើនជាងគេ​នៅក្នុង​ប្រទេស​បានទទួល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​ដោយ​ជំងឺ​នេះ​គឺមាន​ករណី​ឆ្លង​៩៦៤.៩២១ ករណី​និង​មាន​អ្នកស្លាប់​ចំនួន ៣៤.៨៧៧ នាក់​បន្ទាប់មក​គឺ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ​មាន ២៥៩.៤៨៨ ករណី​និង​មាន​អ្នកស្លាប់ ១៨.១៦៦ នាក់​។​

​រដ្ឋាភិបាល​រដ្ឋ​សៅ​ប៉ូ​ឡូ​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​ការស្លាប់​ប្រចាំថ្ងៃ​មានការ​ធ្លាក់ចុះ​កាលពី​សប្តាហ៍​មុន មកដល់​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែឧសភា​ដោយមាន​អ្នកស្លាប់​ជា​មធ្យម​១៥៨​នាក់​ក្នុង​មួយថ្ងៃ​ស្មើនឹង​១៤ ភាគរយ​។​លើសពីនេះ​ទៀត​ចំនួន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ថ្មី​បាន​ធ្លាក់ចុះ​២ ភាគរយ​ផងដែរ​ដោយមាន​ករណី​ថ្មី​ប្រហែល​១.១១០ ក្នុង​មួយថ្ងៃ​ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130