ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្ស​២៥​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​អ៊ុយ​ក្រែ​ន​

​អ៊ុយ​ក្រែ​ន ៖ ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​និយាយថា មនុស្ស ២៥ នាក់​បាន​ស្លាប់​ក្នុងការ​ហេតុការណ៍​ធ្លាក់​យន្ដហោះ​ដឹក​សិស្សសាលា​អាកាសចរណ៍ កាលពី​យប់​ថ្ងៃ​សុក្រ​ខណៈដែល​មនុស្ស​ពីរ​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ស៊ិន​ហួរ​។​

​យន្តហោះ An-26 ដែល​ដឹក​មនុស្ស​២៨​នាក់​បាន​ធ្លាក់​ពេល​ចុះចត​នៅ​អាកាសយានដ្ឋាន​ក្នុង​តំបន់ Chuhuiv ចម្ងាយ​ប្រហែល​៤០០​គីឡូម៉ែត្រ​ភាគ​ខាងកើត​នៃ​រដ្ឋធានី គៀវ​។ សេវា​គ្រាអាសន្ន​រដ្ឋ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សាកសព​មនុស្ស​២៥​នាក់​ត្រូវបាន​រកឃើញ​ខណៈ​មនុស្ស​ពីរ​នាក់​រងរបួស​ហើយ​ការស្វែងរក​មនុស្ស​ម្នាក់​នាក់​នៅតែ​បន្ត​”​។​

​របាយការណ៍​បាន​និយាយថា យន្ដហោះ​នេះ​មាន​ដឹក​នាវិក​យោធា​ហើយ​ភាគច្រើន​នៃ​អ្នក​នៅលើ​យន្តហោះ​គឺជា​និស្សិត​នៅ​ស្ថាប័ន​ដែល​គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ​។ ស្របពេល​ជាមួយគ្នា​នោះ អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Anton Gerashchenko បាន​និយាយថា អ្នករងរបួស​ទាំង​២​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​

​លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដោយ​ដកស្រង់​ព័ត៌មាន​បឋម​ថា យន្តហោះ​នេះ​កំពុងធ្វើការ​ហោះហើរ​ហ្វឹកហាត់​។​យ៉ាងណាមិញ​ភ្លាមៗ​នេះ មិនមាន​ការចង្អុលបង្ហាញ​អំពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​យន្តហោះ​ធ្លាក់​ទេ​៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130