ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បើក​ដំណើរការ​.​ការដ្ឋាន​សាងសង់​ពង្រីក​ផ្លូវ​បេតុង និង​រៀបចំ​ប្រព័ន្ធ​លូ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥

​ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ធានាបាន​នូវ​សោភ័ណភាព​ក្នុង​ក្រុង​កំពង់ឆ្នាំង ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ និង​ធានាបាន​នូវ​សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​បន្ថែមទៀត​នោះ នៅ​ព្រឹក​សុក្រ ៨​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានរៀបចំ​ធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ ប្រកាស​ដាក់ឱ្យ​ដំណើរការ​សាងសង់​ពង្រីក ផ្លូវ​បេតុង និង​រៀបចំ​ប្រព័ន្ធ​លូ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ ឈន សា​រ៉ា​ណេ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដោយ​អញ្ជើញ​ចូលរួម​ពី​សមាជិក​ក្រុម ប្រឹក្សា លោក លោកស្រី​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង និង​សង្កាត់​ទាំង​៤ ។​

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​ឱ្យដឹងថាៈ ដើម្បីឱ្យ​សោភ័ណភាព​ខេត្តកំពង់ឆ្នាំង​មាន​ភាពល្អប្រសើរ​នោះ រដ្ឋបាលខេត្ត​បានរៀបចំ​កែលំអរ​សោភ័ណភាព​ដោយបាន​រៀបចំ​ដំណើរការ​សាងសង់ ផ្លូវ​បេតុង ចាក់​ពង្រីក​ផ្លូវ​កៅស៊ូ រៀបចំ​ប្រព័ន្ធ​លូ និង​រៀបចំ​ការ៉ូឡា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចាប់​ពីមុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត រហូតដល់​សួន​ដំរី​ស នៅតាម​ចិញ្ចើមផ្លូវ​មាន​ដាំ​ដើមឈើ​បន្ថែមទៀត ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ឱ្យបាន​ល្អប្រសើរ​ធ្វើ​ក្រុង​កំពង់ឆ្នាំង ប្រកបដោយ​សោភ័ណភាព បរិស្ថាន អនាម័យ មាន​សន្តិសុខ​ល្អ សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កំសាន្ត​នៅ​ក្រុង​កំពង់ឆ្នាំង​កាន់តែច្រើន ៕ ដោយ​៖ កំពង់ឆ្នាំង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130