ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក ឈួ​រ ច័ន្ទ​ឌឿ​ន ប្រាប់​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ត្រូវ​សាមគ្គី​សហការគ្នា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាជន​

​ខេត្តកំពង់ឆ្នាំង ៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បានលើកឡើង​បែបនេះ​នៅក្នុង​ឱកាស ជួប​សំណេះសំណាល​ជាមួយ​កម្លាំងប្រដាប់អាវុធ​មកពី​អង្គភាព​នានា​នៃ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​សុក្រ ៨​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ស​ណ្ឋា​រ​គារ​សុខ​ថៃ​សាន្ត ស្ថិតនៅ​ក្រុង​.​ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ ឈន សា​រ៉ា​ណេ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​ភិ​បាល​ខេត្តកំពង់ឆ្នាំង ។​

ក្នុងនោះ​លោក អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍ថាៈ បច្ចុប្បន្ន កងកម្លាំង​ទាំងបី​ប្រភេទ មាន​តួនាទី​សំខាន់​ក្នុង​ការរក្សាសន្តិសុខ​ស​ថេ​ភាព និង​សណ្តាប់ធ្នាប់​ក្នុងសង្គម កម្លាំង​កងយោធពល​ខេមរភូមិន្ទ​មាន​កាតព្វកិច្ច​ការពារ​បូរណភាព​ទឹកដី​ពី​ការឈ្លានពាន​ពី​បរទេស ហើយក៏​ចូលរួម​ការពារ​សន្តិសុខ​ក្នុងសង្គម​ទាំងមូល​ផងដែរ​។ រីឯ​កម្លាំង​នគរបាល មាន​តួនាទី​ទប់ស្កាត់ បង្ក្រាប​បទល្មើស និង​រក្សា​សន្តិសុខ​ស​ណ្ឋា​ប់​ធ្នាប់​ក្នុងប្រទេស ។ ចំណែក​កម្លាំង​កងរាជអាវុធហត្ថ​វិញ ក៏មាន​តួនាទី​ក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ដែរ តែមាន​តួនាទី បន្ថែម​មួយទៀត គឺជា​អ្នកត្រួតពិនិត្យ និង​ធានា​ការអនុវត្ត​ការងារ​របស់​កម្លាំង​ក​ង​យោធពលខេមរភូមិន្ទ និង​កងកម្លាំង​នគរបាលជាតិ ។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈន សា​រ៉ា​ណេ បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​មោះមុត និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​កង​ម្លាំ​ង​ទាំងអស់​ដែល​បាន​ការពារ​ទឹកដី​សន្តិសុខ​សណ្តាប់ធ្នាប់​បានល្អ​ជូន​ជាតិ​និង​ប្រជាជន ជាពិសេស​ក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ​មកនេះ បាន​ខិតខំ​បំពេញភារកិច្ច ការពារ សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និង​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ បានល្អ​ប្រកបដោយ​ការទទួលខុសត្រូវ​ទប់​ស្កាត់​បាន​រាល់​បទល្មើស​នានា​ក្នុង​មូលដ្ឋាន ទទួលខុសត្រូវ​របស់​ខ្លួន​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឈន សា​រ៉ា​ណេ ក៏បាន​ផ្តាំផ្ញើ​ដល់​កងកំលាំងប្រដាប់អាវុធ​ទាំងបី​ត្រូវ​រក្សា​ការស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ​មាតុភូមិ និង​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ គោរព​ឱ្យបាន​ម៉ឺងម៉ាត់​រាល់​តួនាទី​ភារកិច្ច​របស់ខ្លួន ក្នុងការ​ពង្រឹង​ខឿន​ការពារជាតិ ការពារ​ឯករាជ្យភាព សន្តិភាព ការពារ​បូរណភាព​ទឹកដី និង​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ឱ្យបាន​ជាប់​ជាប្រចាំ ព្រមទាំង​ត្រូវ​លើកកម្ពស់ ស្មារតី​ទទួលខុស ត្រូវ​តាម​តួនាទី និង ភារកិច្ច​ឱ្យបាន​ល្អប្រសើរ ៕ ដោយ​៖ កំពង់ឆ្នាំង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130