ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សត្តឃាត​បាក់​ខែង​(​សេន​គ្រី​យ៉ា​)​ករណី​ផលប៉ះពាល់​បរិស្ថាន​

រាជធានី​ភ្នំពេញ​៖​ទីតាំង​សត្តឃាតដ្ឋាន សេន​គ្រី​យ៉ា (​កុងស៊ី​កាប់​គោ ក្របី​)​មួយកន្លែង​ស្ថិតនៅក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​ត្រូវបាន​​អាជ្ញាធរ ខណ្ឌ​ជ្រោយចង្វារ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ ក្រោយពី​មាន​ប្តឹង​របស់​ប្រជាពលរដ្ឋ​នាំគ្នា​ផ្តិតមេដៃ​ប្តឹងទៅ​អាជ្ញាធរ​កាលពី​កន្លងមកនេះ​។​

ហេតុការណ៍​ចុះ​ពិនិត្យ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​៣​និង​០០​នាទី​រសៀល​ថ្ងៃ ទី​២៥​ខែ កញ្ញា ឆ្នាំ ២០២០ នៅ​ចំនុច​មុខ​ទីតាំង​សត្តឃាត ដែល ស្ថិត​ចំណុច​នៅ​ខាងជើង​ស្ពាន​លេខ​៦ ចូលទៅក្នុង​ប្រហែល​ជាង​១០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៦​នៅក្នុង​ភូមិ បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ នោះដែរ​គេ​បាន​សង្កេតឃើញ ប្រជាពលរដ្ឋ​ដែលជា​អ្នកធ្វើអាជីវកម្ម កាប់​គោក៍​បានមក​ប្រមូលផ្តុំ​គ្នា​នៅមុខ​សត្តឃាត​(​កុង​សុ​ី​កាប់​គោក្របី​)​ដើម្បី​ធ្វើការ​គាំទ្រ​ខាង​កុងស៊ី​ផងដែរ ។

បើ​យោងតាម​មតិយោបល់​របស់លោក​សេន​គ្រី​យ៉ា​ម្ចាស់​ទីតាំង​ខាងលើ​បាន បញ្ជាក់​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​បាននាំគ្នា ផ្តិតមេដៃ​ប្តឹង​ទ​ទួ​ច​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​បាក់​ខែង​និង​ខណ្ឌ​ជ្រោយចង្វារ​ជួយ​អន្តរាគមន៍​ដោះស្រាយ នាពេល​កន្លងមក​នោះ​គឺជា​ពលរដ្ឋ​ដែល​ត្រូវបាន​គេ​ជួល​ឲ្យ​មកប្តឹង​តវ៉ា​នៅមុខ​ទីតាំង​ខាងលើ​នោះ​មាន​ប្រហែល​ជាង​៤០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថ្លៃឈ្នួល​ចំនួន​២៥០០០​រៀល​ហើយ​ប្រជា​ពល​ដ្ឋ​ទាំងអស់នោះ​សុទ្ធតែជា​អ្នកមាន​លំនៅឋាន​ឆ្ងាយៗ​ពី​កន្លែងកើតហេតុ​(​មាន​ចំងាយ​ប្រហែល​ជាង​១​គីឡូ​ដី​ពី​កន្លែង​សត្តឃាត​នោះ​។​

​ប្រភព​ដ៏​ដែល​បាន​បន្តថា ចំណែកឯ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ទីតាំង​ខាងលើ​នោះ​ពួកគាត់​ពុំបាន​ធ្វើការ​ប្តឹងផ្តល់​ពី​កន្លែង​អត្តឃាត​នោះឡើយ​។​ហើយ​ជាក់ស្តែង​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ បានអនុញ្ញាត​អោយ​បន្ត​ច្បាប់​អាជីវកម្ម​ទៀត​ដោយ​រដ្ឋា​បាល​ខណ្ឌ​ជ្រោយចង្វារ​កាលពី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០២០​កន្លងមក​នេះដែរ​។​

​ក្រោយពី​ចុះ​ត្រួតពិនិត្យ​រួចមក​មន្ត្រី​ជំនាញ និង​អាជ្ញាធរ បានបញ្ជាក់​ឲ្យ​ដឹងថា បើ​យោងតាម​សភាពការណ៍​ជាក់ស្តែង​គាត់​នឹងធ្វើ​របាយការណ៍​ជូនទៅ​ថ្នាក់លើ​ទៀត ។ ចំណែក​លោក​សេន គ្រី​យ៉ា ក៍បាន​អះអាង ថា​កុងស៊ី​របស់លោក ពុំមាន​ការបង្ក​បរិស្ថាន​មិនល្អ​ណាមួយ​ដល់​អ្នកជិតខាង​នោះឡើយ​។​ល​។​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130