ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រថយន្ត​បាត់​នៅ​ខេត្ត ម្ចាស់​ប្រទះឃើញ​គេ​ជិះ​នៅ​ភ្នំពេញ​ហៅ​សួរនាំ​គេ​ព្យាយាម​បើក​គេច​ជ្រុល​ទៅបុក​រថយន្ត​ផ្សេង​រួច​ចុះ​គេចខ្លួនបាត់​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​លុច​ស៊ី​ស​ដែល​ជនសង្ស័យ​លួច​យក​ចេញពី​សណ្ឋាគារ​ខេត្តសៀមរាប​កាលពី​ថ្មីៗ​ត្រូវ​ម្ចាស់​ប្រទះឃើញ​នៅ​ភ្នំពេញ​ហើយ​ឋ​ធ្វើ​ការឃាត់​សួរនាំ​មិន​ឈប់​បែប​បន្ថែម​ល្បឿន​បំ​រ៉ុង​បើក​គេច​ក៏​ជ្រុល​ទៅបុក​រថយន្ត​ផ្សេង​ទៀតហើយ​ចុះចោល​រថយន្ត​គេចខ្លួន​បាត់ស្រមោល​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃទី​២៥​ខែកញ្ញា ឆ្នាំ ២០២០​ស្ថិត​តាម​បណ្តោយ​ផ្លូវ​១០៥​សង្កាត់​ទទួល​សង្កែ​ទី​១​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

​តាម​ប្អូនប្រុស​ឈ្មោះ​ឆន ដា​រា​ស្នាក់នៅ​សង្កាត់​បឹងកក់​២​ខណ្ឌទួលគោក​ដែលជា​អ្នក​បេ​ី​ក​រថយន្ត ខាង​លេ​ី​ឱ្យដឹងថា​រថយន្ត​ដែល​គាត់​ជិះ​ហើយ​ជនសង្ស័យ​នេះ​ម៉ាក​លុច​ស៊ី​សព​ណ៌​ស​ពាក់​ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ​៨៧៥២​។ ប្រភព​ដ៏​ដែល​បន្តថា​គាត់​បាន​ជិះ​រថយន្ត​ខាង​នេះ​ទៅ​ប្រកួត​បាល់​ដែល​រថយន្ត​នេះ​ជា​រថយន្ត​អង្គភាព​របស់​ប៉ា​គាត់​ទៅ​ខេត្តសៀមរាប​ដោយ​ចូល​ទ​សណ្ឋាគារ​មួយ​នៅក្បែរ​ផាប់​ត្រី​ត​កាលពី​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០​ខណពេល​គាត់​គេង​លង់លក់​ក្នុង​ដំណេក​ជនសង្ស័យ​បាន​លួច​ថយ​ន្ត​នេះ​បាត់​រហូតមកដល់​រសៀល​ថ្ងៃទី​២៥​ខែកញ្ញា​នេះ​ទើប​មាន​គេ​ស្គាល់​រថយន្ត​ខាង​លេ​ី​បាន​ប្រាប់​គាត់​ថា​រថយន្ត​នេះ​កំពុង​ចូល​កន្លែង​លាង​រថយន្ត​មួយកន្លែង​ហើយ​គាត់​ក៏​ប្រ​ញ៉ាប់​មក​មើល​ទើប​ដឹងថា​ជា​រថយន្ត​ដែល​ត្រូវ​ចោរលួច​នៅ​ខេត្តសៀមរាប​ប្រាកដ​មែន​។

​នៅក្នុង​ករណីនេះ​ខណៈដែល​មានការ​ផ្អើលឆោឡោ​នោះ​ជនសង្ស័យ​ដែលមាន​តែម្នាក់ឯង​ភ័យ​ស្លន់ស្លោ​បេ​ី​ក​រថយន្ត​ចេញពី​កន្លែង​កេ​ី​ត​ហេតុ​បាន​បន្តិច​ក៏​ទៅបុក​រថយន្ត​ផ្សេងទៀត​ទៅ​លែងរួច​ក៏​ចុះ​ពី​លេ​ី​រថយន្ត​គេចខ្លួនបាត់​ស្រមោល​ដោយ​ដុ​វត្ថិ​ភាព​បន្សល់ទុក​តែ​រថយន្ត​នៅ​លេ​ី​ផ្លូវ​។​​ក្រោយពី​កេ​ី​ត​ហេតុ​ជនរងគ្រោះ​បាន​យក​រថយន្ត​ចេញពី​កន្លែង​កេ​ី​ត​ហេតុ​ដេ​ី​ម្បី​ទៅ​ជួសជុល​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130