ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួងវប្បធម៌ទទួលក្រឡដែលជាវត្ថុបុរាណអាយុកាល៣០០ -៥០០ឆ្នាំមុន

ព្រះសីហនុ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីម្សិលមិញ បានទទួល ក្រឡបុរាណក្នុងចន្លោះ សតវត្សទី១៥-១៧ ចំនួន ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ព្រះសីហនុដើម្បីគ្រប់គ្រងបន្ត ខណដែលវត្ថុបូរាណទាំងនោះត្រូវបានសមត្ថកិច្ចដក ហូតពីជនជាតិវៀតណាមដែលរកឃើញនៅក្នុងសមុទ្រចន្លោះកោះឬស្សី និងកោះតាគៀវ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានដឹកនាំមន្ត្រីចុះពិនិត្យទទួលយកនូវត្ថុបុរាណនេះ បានបញ្ជាក់ថា ក្រឡទាំងនេះពិតជាក្រឡបុរាណពិតមែន មានអាយុកាលចន្លោះពី៣០០-៥០០ឆ្នាំមុន មានន័យចន្លោះសត្ថវត្សន៍ទី១៥-១៧។

លោកថា វត្ថុបុរាណប្រភេទនេះ យើងក៏ធ្លាប់រកឃើញនៅក្នុងខេត្តកោះកុងប៉ុន្មានឆ្នាំមុនផងដែរ ដោយកាលនោះវត្ថុបុរាណប្រភេទនេះ បានរកឃើញក្នុងសំពៅបុរាណ ដែលជាសំពៅជំនួញនាយុគសម័យនោះ ដែលអ្នកជំនួនបានដឹកចេញពីតំបន់មួយនៃប្រទេសថៃ មកធ្វើការរកស៊ីនៅកម្ពុជា ហើយបានលិចនៅទីនេះ។

ប៉ុន្តែលោកថា សម្រាប់ការរកឃើញនាពេលនេះ ពុំទាន់ដឹងថាវត្ថុទាំងនេះ ស្ថិតក្នុងសំពៅដូចនៅខេត្តកោះកុងដែរឬទេ ត្រូវរង់ចាំក្រុមការងារធ្វើការ ស្រាវជ្រាវបន្តទៀត ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130