ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វ៉ាក់សាំង កូវីដ-១៩ចំនួន១០០លានដូសត្រូវបានកក់ទុកបន្ថែម សម្រាប់ប្រទេសក្រីក្រ

បរទេស ៖ កាលពីថ្ងៃអង្គារ៍ ម្សិលមិញក្រុម​អ្នក​លើកកម្ពស់​សុខភាព​ពិភពលោក​ បាន​ប្រកាស​ ​ អំពី​ការ​កក់​វ៉ាកសាំង​ប្រឆាំង​កូវីដ​រហូត​ដល់ ​ប្រមាណ ១០០ លាន​ដូស​បន្ថែម​សម្រាប់​ប្រទេស​ក្រីក្រ​។ ការ​ធ្វើ​បែបនេះ​ គឺ​ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ក្នុង​បណ្តា​ប្រទេស​ទាំងនោះ​នាឆ្នាំ​ ២០២១​ខាងមុខ​ ដោយសារតែការ​ឆ្លងរាលដាល​នៃ​វីរុស​កូវីដ​ ហាក់​​គ្មាន​សញ្ញា​ថមថយ​គួរឲ្យ​កត់​សម្គាល់​អ្វី​ឡើយ​។

សេចក្តី​ប្រកាស​ស្តីពី​ការ​កក់វ៉ាក់សាំង​ ១០០ លាន​ដូស​បន្ថែម​ត្រូវ​បាន​ទទួលយកនិង​ធានា​ផ្គត់ផ្គង់ពី​វិទ្យាស្ថាន​សេរ៉ូម​ (Serum) នៃ​ប្រទេស​ឥណ្ឌាតាមរយៈ​កិច្ចសហការ​ផលិត​រួមគ្នា​រវាង​អង្គការ​ Gavi និង​មូលនិធិ​ Bill & Melinda Gates ដោយ​ស្របទៅ​តាម​កិច្ច​ព្រមព្រៀង​កាលពី​ខែមុន​ពោលគឺ​ខែសីហា​ឆ្នាំ​២០២០ ៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130