ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Mourinho បញ្ជាក់​ពី​កាលបរិច្ឆេទ​វិល​ចូល​ទីលាន​វិញ​របស់ Son

​កីឡា ៖ ខ្សែប្រយុទ្ធ​របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspurs កីឡាករ Son Heung-Min ត្រូវបាន​គេ​រំពឹងថា នឹង​វិលត្រឡប់​ចូល​ទីលាន​វិញ​បន្ទាប់ពី​ការ​សម្រាក​អន្តរជាតិ​នាពេល​ខាងមុខនេះ​។​នេះ​បើ​យោងតាម​ប្រភពពី Goal​។​

​កីឡាករ​អន្តរជាតិ​សញ្ជាតិ​កូរ៉េខាងត្បូង​រូបនេះ​បាន​រងរបួស​សរសៃពួ​រ​អំឡុង​ការប្រកួត​តង់​ទី​១ ក្នុង​លទ្ធផល ១-១ នៃ​ក្របខ័ណ្ឌ Premier League ជាមួយ​ក្រុម Newcastle កាលពី​ថ្ងៃអាទិត្យ ដោយ​លោក Mourinho បានប្រកាស​ក្រោយ​ការប្រកួត​ថា ខ្សែប្រយុទ្ធ​សំណព្វ​របស់លោក​នឹងត្រូវ​អវត្តមាន​មួយរយៈ​។​

​បន្ទាប់ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham ទល់នឹង​ក្រុម​តោ​ខៀវ Chelsea ក្នុង​ការប្រកួត​ដណ្តើមពាន​ខា​រ៉ា​បាវ វគ្គ ១៦ ក្រុម​ចុងក្រោយ អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្កាល់​បាន​បង្ហើប​ថា Son Heung-Min នឹង​វិល​ត្រឡប់មកវិញ​បន្ទាប់ពី​វិស្សមកាល​អន្តរជាតិ​នាពេល​ខាងមុខនេះ ដែល​នឹងត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ West Ham នៅ​ថ្ងៃទី ១៧ ខែតុលា​។​

​លោក Mourinho ក៏បាន​ប្រើ​សំណួរ​របស់​អ្នកយកព័ត៌មាន​អំពី Son ដើម្បី​ជូនដំណឹង​ដល់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ អំពី​បន្ទុក​ការងារ​ធ្ងន់​ដោយ​កីឡាករ​របស់ Tottenham ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដោយ​សង្ឃឹមថា​ពួកគេ​នឹង​មើលថែរក្សា​សមាជិក​ក្រុម​របស់លោក​ឲ្យ​បានល្អ​នៅ​ជាមួយ​ក្រុម​ជម្រើសជាតិ​។

​ស្របពេល​ជាមួយនឹង​ការប្រកួត​ក្របខ័ណ្ឌ Premier League ក្រុម Spurs ក៏​មានការ​ភារកិច្ច​ត្រូវ​ប្រកួត​ជម្រុះ​ពានរង្វាន់ Europa League ចំនួន ២​ប្រកួត​ទៀតផង​ដែរ នៅ​ប៊ុលហ្គារី និង​ម៉ា​សេ​ដូ​នៀ ហើយនឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ទទួល​ក្រុម​ខ្លាំង Maccabi Haifa របស់​អុ​ី​ស្រា​អែល​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ផងដែរ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130