ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចាប់ខ្លួនអតីតថៅកែឈើគ្រញូងប្រចាំទិសឧត្តរករណីមិនគោរព កិច្ចសន្យា

ខេត្ត​សៀមរាប ៖ កម្លាំងសមត្ថកិច្ច បានសហការ​​ចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពិរុទ្ធជន ឈ្មោះ ស្រេង ប្រណី ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ ដែល​អាច​ជួញដូរ​ បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​ទី​រួម​ខេត្ត​សៀមរាប ។​

ការ​ឃាត់​ខ្លួន​នេះ ​ធ្វើឡើង​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច ភូមិ​បឹងមាលា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង មូលដ្ឋាន អ​.​ហ ក្រុង​សៀមរាប បាន​ចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៤៣៩ ចុះ ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០ ចេញ​ដោយ​លោក ស៊ា​ង ណា​រ៉ា ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​សៀមរាប បាន​ឃាត់ខ្លួន​ពិរុទ្ធជន ឈ្មោះ ស្រេង ប្រណី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប។

​សមត្ថកិច្ច​បញ្ជាក់​ថា ករណី​ឃាត់​នេះ​ពី​បទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច ទី​រួម​ខេត្ត​សៀមរាប។

បច្ចុប្បន្ន ការិយាល័យ​ជំនាញ​ បាន​បញ្ជូន​ពិរុទ្ធជន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បី​អនុវត្តន៍​តាម​នីតិវិធី។

ប្រភព​ច្បាស់​ការ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ​ស្រេង ប្រណី គឺជា​ថៅកែ​ឈើ​គ្រញូង​ដ៏​ធំ​ប្រចាំ​ទិស​ឧត្តរ បាន​ដឹក​ឈើ​ទៅ​ក្រៅ​ប្រទេស​។​ ក្រោយមក ដោយ​សារ​អស់​ឈើ លោក​ ស្រេង ប្រណី បាន​ទៅ​សុំ​សមត្ថកិច្ច​ធ្វើជា​មេព្រៃ​បណ្ដែត​ប្រចាំ​ទិស​ឧត្តរ ហើយ​បាន​ដើរ​ធ្វើ​ព្យុះភ្លៀង​យ៉ាង​ខ្លាំង​ក្នុង​ខេត្ត​ខាងលើ ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ឈឺក្បាល​យ៉ាង​ខ្លាំង​ផង​ដែរ​៕​

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130