ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ងាត់ៗ Man Utd បើក​កិច្ចចរចា​ជាមួយ​តំណាង​របស់ Cavani

​កីឡា ៖ ក្លិប​បិសាច​ក្រហម Manchester United កំពុងតែ​បើក​កិច្ចចរចា​ជាមួយ​តំណាង​របស់​កីឡាករ​ជើងចាស់ Edinson Cavani ដើម្បី​នាំយក​រូបគេ​មកលេង​នៅ​ទឹកដី Old Trafford រដូវក្ដៅ​នេះ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Daily Mail​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រុយ​ហ្គា​យ​វ័យ​៣៣​ឆ្នាំ​រូបនេះ​អាច​នឹង​មក​ចូលរួម​ជាមួយ​លោក Ole Gunnar Solskjaer ដោយ​គ្មាន​តម្លៃ​ខ្លួន​ក្រោយ​ចប់​កុងត្រា​ជាមួយ​ក្លិប Paris Saint-Germain នៅ​ចុងរដូវ​កាល​មុននេះ​។​

​គួរ​បញ្ជាក់ថា ក្នុងកំឡុងពេល​លេង​ឲ្យ PSG កីឡាករ Cavani បង្ហាញខ្លួន​សរុប​បាន​៣០១​ប្រកួត និង​រកបាន​ដល់​ទៅ​២០០​គ្រាប់​ឯណោះ​។ ហើយ​ប​ច្ចប្ប​ន្ន​នេះ​រូបគេ​កំពុងតែ​ព្យាយាម​ស្វែងរក​ក្លិប​នៅ​ទ្វីបអឺរ៉ុប​ណាមួយ​ដែល​ហ៊ាន​ចំណាយ​លើ​ប្រាក់​ពលកម្ម​ដ៏​ថ្លៃ​របស់គេ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130