ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្នងការខេត្តកណ្តាលនាំយកអំណោយជាអាវភ្លៀងរួមទាំងថវិកា ចែកជូននគរបាលស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តម សេនីយ៍ទោឈឿនសុចិត្តស្នងការ នគរបាលខេត្តនិង លោកប៊ុន ថេង អភិបាលស្រុក នាំយកអំណោយ ជាអាវភ្លៀង រួមទាំងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិចែកជូនកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចំនួន១៩១នាក់។

ក្នុងការចុះជួបសំណេះសំណាលនឹងចែកជូននោះលោកឧត្តមសេនីយ៍ទោស្នងការក៍បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹកពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ មន្រ្តីនគរបាលក្រោមឱវាទទាំងអស់នៅទូទាំងប្រទេសផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការក៍បានសង្កត់ធ្ងន់និងបានផ្តាំផ្ងើដល់កងកម្លាំងទាំងអស់ត្រូវចេះគោរពនឹងទទួលខុសត្រូវការងារហើយត្រូវរួមសាមគ្គីគ្នាតែមួយក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ។ក្នុងនោះកងកម្លាំង ត្រូវខិតខំធ្វើការបង្រ្កាបរាល់រូបភាពផ្សេងៗដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន ធ្វើយ៉ាងណាថែរក្សាសេចក្តីសុខជូនប្រជាពល រដ្ឋដោយគ្មានលក្ខខណ្ឌត្រូវថែទាំសុខភាពនិងចេះអនាម័យជាប្រចាំ។

ទន្ទឹមនោះចូលរួមផ្សព្វផ្សាយវិធានការការពារមេរោគរាតល្បាតកូវីដ-១៩ ឱ្យបានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺដ៏កាចសាហាវនេះ ដោយយថាហេតុណាមួយ។

លោកស្នងការបានសម្តែងនូវការកោតសរសើរនិងអរគុណដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលក្នុងការបំពេញតួនាទីភារកិច្ចនាពេលកន្លងមកផងដែរ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130