ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បំពានការណែនាំរបស់សម្តេច ៖ ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យអិលអូឌី LOD ៤នាក់នៅខេត្តកំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ ភ្នាក់ងាររាយ ការណ៍ថា ព្រះ រាជអាជ្ញា អយ្យការ​អមសាលាដំបូង ខេត្ត​កំពង់​ឆ្នាំង​ បានបញ្ជាឲ្យកម្លាំងកងរាជ​អាវុធហត្ថ​ស្រុកជលគីរីចុះឃាត់ខ្លួនមនុស្ស ៤នាក់ជាបុគ្គលិក ក្រុម​ហ៊ុន អចលន​ទ្រព្យ​អិ​ល​អូឌី​ ( LOD ) ខណដែលបុគ្គលិក LOD ទាំង៤នាក់នោះបានសម្រុកចូលផ្ទះមេភូមិ ហើយមកកាត់សោរច្រវ៉ាក់ ដើម្បីរិបអូសម៉ូតូមួយគ្រឿងពីកូនបំណុល ដែលខកខានមិនបានបង់ប្រាក់រយៈពេល៣ខែតែប៉ុណ្ណោះ ។

សមត្ថកិច្ចបានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុន LOD ទាំង៤នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ឈ្មោះ​ ​ ១. ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិជារៅ.ឃុំរលាប្អៀរ.ស្រុករលាប្អៀរ.ក.ឆ។ ២.ញ៉េស សារីន ភេទប្រុស.អាយុ២១ឆ្នាំរស់នៅភូមិពារាំង.ឃុំចោងម៉ោង.ស្រុកសាមគ្គីមានជ័យ.ក.ឆ។៣.អៀន វណ្ណា ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិននៀមទទឹង. ឃុំទឹកហូត. ស្រុករលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង​។ ទី៤ ហេង គង្គារ អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ព្រីង ​សង្កាត់​កំពង់​ឆ្នាំង.ក្រុងកំពង់ឆ្នាំង. ខេត្ត​កំពង់ឆ្នាំង មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង ជាអ្នកផ្តើមគំនិត ។

ចំណែក​វត្ដុតាងសមត្ថកិ្ច ដកហូតរួមមានម៉តូចំនួន០២ គ្រឿង

– ទូរស័ព្ទដៃចំនួន០៤ គ្រឿង

– ច្រវ៉ាចំនួន ០២ ខ្សែ

-ពូថៅ ចំនួន ០១

– កូន សោរ ចំនួន ០ ២

– ដែកទីប ប្រវែង ១.៦ សង់ ទីម៉ែ ។

សមត្ថកិច្ចអះអាងថា ជនសង្ស័យ​ទាំង៤នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ដោយចេតនា ត្រូវ​បាន​បញ្ជូន​មកទី​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់​ឆ្នាំង​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅព្រឹក​ថ្ងៃទី​៣​០ ខែកញ្ញា​ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

ហេតុ​ការណ៍​នេះ បាន​កើតឡើង​នៅថ្ងៃទី​២៩ ខែកញ្ញា​ឆ្នាំ​២០២០​ ស្ថិតនៅភូមិកំពង់បាស្រូវ ខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្ត​កំពង់ឆ្នាំង ។ ប៉ុន្តែភ្លាមៗនោះ​ប្រជាពលរដ្ឋបាន​ឃើញ​ហេតុការណ៍​ ដ៏សាហាវគ្មានធម៌មេត្តា របស់បុគ្គលិក ក្រុម​ហ៊ុន​អិលអូឌី LOD ធ្វើសកម្មភាពដូចប្លន់ ដោយលក្ខណះហឹង្សា ក៏បានរាយការណ៍មក អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​តែម្តង ។ ទន្ទឹមនោះ​ក៏មានលេចប្រភពព័ត៌មានថា មូលហេតុ​ដែលបុគ្គលិករបស់ក្រុមហ៊ុនហ៊ានប្រើហឹង្សាក្នុងការរឹប អូលទ្រព្យកូនបំណុល ក្នុង​ដំណាក់​កាល​កូវិដ19​ដោយសារតែម្ចាស់ក្រុមហ៊ុន អចលនទ្រព្យ​អិលអូឌី LOD មានឋានៈជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មួយ។

គួរម្លឹកថា កន្លងទៅ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​បាន​សំណូមពរ​ ហើយសំណូមពរទៀតឲ្យធនាគារនិងស្ថាប័នមីក្រូ ហិរញ្ញវត្ថុឯកជន រួមទាំងក្រុមហ៊ុនអចលនទ្រព្យទាំងអស់ក្នុងទូទាំង ប្រទេសមេត្តា​យោគយល់​ និងលើកលែង ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ ដែល​កំពុង​តែ​មាន​ជីវភាព​លំបាក ខ្វះខាត ក្នុង​ដំណាក់​កាល​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ ១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះឡើយ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130