ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចាប់វ៉ៃខ្នោះឪពុកចុងចាប់រំលោភកូនស្រីបានសម្រេចជាច្រើនដង

ស្វាយរៀង ៖ សមត្ថកិច្ចបានចាប់ខ្លួន បុរសជាឪពុកចុងម្នាក់ដែលបានចាប់ រំលោភកូនស្រី អាយុ១១ឆ្នាំ បានសម្រេចជាច្រើនដង ដែលត្រូវបានបែកធ្លាយ ពេលដែលប្រុងចាប់រំលោភម្តងទៀតកាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលប៉ុស្តិ៍ឃុំស្វាយរំពារ បានឲ្យដឹងថា ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ថា មានករណីឪពុកចុង បង្ខំកូនស្រីរួមភេទ ដោយកូនស្រីចុងជាអនីតិជន(អាយុ១១ឆ្នាំ)។
ករណីនេះ កើតឡើង កាលពីយប់ថ្ងៃទី២៨ កញ្ញា ២០២០ នៅវេលាម៉ោង៩និង៣០នាទីយប់ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។

មន្ត្រីនគរបាលដដែលបានបន្តថា នៅខណនេះប្រជាពលរដ្ឋ មិនហ៊ានប្តឹង នោះទេ ប៉ុន្តែនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ កញ្ញា ឪពុកចុងរូបនេះ បម្រុងចាប់បង្ខំកូនស្រីចុងរួមភេទម្តងទៀត ទើបប្រជាពលរដ្ឋសម្រេចចិត្តប្តឹង និងរាយការណ៍ជូនសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង ។

ជនសង្ស័យមានឈ្មោះ សាញ់ រតនា អាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែក ជនរងគ្រោះ អាយុ១១ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុខាងលើ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្ខំកូនស្រីចុងរួមភេទពិតប្រាកដមែន ហើយមិនមែនទើបតែម្តងនេះទេ គឺបានចាប់បង្ខំកូនស្រីចុងរួមភេទ បានចំនួនពី ៧ ទៅ៨ដងមកហើយ តាំងពីខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី២៩ កញ្ញា ២០២០នេះ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៣០ កញ្ញា ២០២០នេះ សមត្ថកិច្ចចាប់ខ្លួនបញ្ជូនជនសង្ស័យមកអធិការ ដ្ឋាននគបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាត់ការបន្តតាមនីតិវិធី៕

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130