ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិកសន្យាជួយបោសសំអាតមីននៅកម្ពុជាឱ្យអស់នៅ ត្រឹមឆ្នាំ២០២៥

រតនគិរី ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានអះអាងថា សហរដ្ឋអាមេរិក ជាអ្នកផ្តល់ជំនួយ មនុស្សធម៌ដ៏ធំមួយលើការងារបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ក្នុងគោលដៅចូលរួមផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា ហើយសហរដ្ឋអាមេរិក នឹងប្តេជ្ញាបន្តឈរជាមួយកម្ពុជា ក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីន ឱ្យអស់នៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ការប្តេជ្ញាបន្តឈរជាមួយកម្ពុជា ក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីនឱ្យអស់នៅឆ្នាំ២០២៥ របស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកដូចនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចទៅពិនិត្យមើលការងារបោសសម្អាតគ្រាប់បែកចង្កោមរបស់ អង្គការ MAG និងអង្គការ NPA នៅខេត្តរតនគិរី ជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន នៅថ្ងៃទី៣០ ខែកញ្ញានេះ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130