ខេត្តកំពង់ធំ ៖ បន្ទាប់ពីសារព័ត៌មាន ចុះផ្សាយរិះគន់ព្រោងព្រាត ខណ នេះសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាប រថយន្តដឹកឈើ ប្រណិត ខុសច្បាប់ដែលល្បីល្បាញខាងប្រើរថយន្តបិទគូថរថយន្តល្មើសនៅលើផ្លូវជាតិលេខ៦២ ក្នុងទឹកដីខេត្តកំពង់ធំនោះហើយ ខណដែលការបង្ក្រាបនោះធ្វើឡើងកាលពីយប់ថ្ងៃទី២ ខែតុលាឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចំនុចភូមិឥន្ទខ្មា ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សមត្ថកិច្ចជំនាញបង្ក្រាបបានរថយន្តម៉ាកសំាយ៉ុង ពណ៌(ស) ខាងក្រោយអត់ស្លាកលេខ ខាងមុខពាក់ស្លាកលេខ ភ្នំពេញ2F-8643 ដឹកឈើប្រណិតខុសច្បាប់ប្រភេទឈើឈ្លិក សរុបចំនួន (៣.៣៣០)ស្មើរនិង៣គីប៣ផ្លាន ។ ចំណែករថយន្តម៉ាក LEXUS ៤៧០ ពណ៌(ស្ក) ពាក់ស្លាកលេខ 2R-3821 ជារថយន្តគូកនរបស់ឧក្រិដ្ឋជនបំផ្លាញព្រៃឈើ ដែលបានកាងបិទរារាំងរថយន្តសមត្ថកិច្ចនោះបានបើករត់គេចខ្លួនបាត់ស្រមោល ។
ប៉ុន្តែប្រជាពលរដ្ឋបានកត់សម្គាល់ថា ការបង្ក្រាបខាងលើនេះក៏ព្រោះតែសារព័ត៌មានចុះផ្សាយច្រើនពេកនាំឲ្យបែកធ្លាយ ហើយមិនអាចផ្តល់ឱកាសឲ្យមន្ត្រីជំនាញបន្តសម្ងំប្រមូលលុយពីបទល្មើសទាំងនោះព្រោះសកម្មភាពល្មើសព្រៃឈើនេះតែងកើតមានជាប្រចាំយូរឆ្នាំហើយ ហើយមិនដែលមានការបង្ក្រាបនោះឡើយ ៕