ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Mourinho ៖ ក្ដី​សុខ​របស់ Bale គឺជា​កូនសោរ​សំខាន់​ក្រោយ​ផ្ទេរ​មក Spur

​កីឡា ៖ លោក Jose Mourinho និយាយថា ក្ដី​រីករាយ​របស់ Gareth Bale គឺជា​កូនសោរ​សំខាន់ ខណៈដែល​កីឡាករ​សញ្ជាតិ​វេ​លស៍​រូបនេះ កៀក​នឹង​ត្រលប់មក​បង្ហាញខ្លួន​លើ​ទីលាន ជា​លើកដំបូង​ចាប់តាំងពី​ផ្ទេរ​មកកាន់ Tottenham សារជាថ្មី​។​

Bale មិនទាន់​ជាសះស្បើយ​ពី​បញ្ហា​របួស​ជង្គង់​១០០​ភាគរយ​នៅឡើយ​ទេ ប៉ុន្ដែ​រំពឹងថា​អាចរួមចំណែក​ជួយ​ក្រុម​មាន់​ខ្នាយ​មាស សម្រាប់​ការប្រកួត​ទល់នឹង West Ham នៅ​ចុង​សប្ដាហ៍​នេះ​។​

​លោក Mourinho មិនបាន​បញ្ជាក់ថា កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ នឹង​ទទួលបាន​ឱកាស​ចូលរួម​ការប្រកួត​ទល់នឹង West Ham បាន​ឬ​យ៉ាងណា​នោះទេ ប៉ុន្ដែ ការធ្វើឱ្យ Bale សប្បាយចិត្ត​អាច​នាំ​ផល​ល្អ​ដល់​ក្រុម​របស់លោក​ទាំងមូល​បាន​។ លោក​បាន​បន្តថា “​ក្រុម​គឺជា​រឿង​ដែល​សំខាន់ ហើយ Gareth មក​ទីនេះ ដើម្បី​ជួយ​ក្រុម​។ ប៉ុន្ដែ នៅពេល​តំណាលគ្នា​នេះ យើង​មានការ​ខ្វាយខ្វល់​ពី​គេ​។ យើង​យកចិត្តទុកដាក់​ច្រើន​លើ​គេ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130