ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កីឡាករ PSG ៧​រូប​នឹង​អវត្តមាន​ពេល​ប៉ះ Man Utd ដោយសារ​កូ​វីដ​១៩

​កីឡា ៖ Ander Herrera នឹង​ខកខាន​ក្នុងជំនួប PSG ធ្វើជា​ម្ចាស់ផ្ទះ Manchester United នៅ​ទីក្រុង​ប៉ារីស​បន្ទាប់ពី​បាន ធ្វើតេស្ត៍​វិជ្ជមាន​កូ​វីដ​១៩​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន The Sun​។​

​ខ្សែបម្រើ​រូបនេះ​គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​៧​នាក់​របស់ PSG ដែល​នឹង​អវត្តមាន​សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ Champions League នៅ​សប្តាហ៍​ក្រោយ​។ Herrera បាន​ផ្ទេរ​ចេញពី​កីឡដ្ឋាន Old Trafford មកកាន់​កីឡដ្ឋាន Parc des Princes ដោយ​គ្មាន​តម្លៃ​ខ្លួន​កាលពី​ឆ្នាំ ២០១៩ ។​

​គេ​គាត់​បាន​ត្រៀមខ្លួន​ដើម្បី​ប៉ះ​អតីត​មិត្ត​រួម​ក្រុម Man Utd ដូចជា​ខ្សែបម្រើ Paul Pogba – និង Bruno Fernandes ប៉ុន្តែ​ត្រូវបាន​ដកខ្លួន​វិញ​ដោយសារតែ​កើត​កូ​វីដ​-១៩​។​ដោយឡែក​កីឡាករ Julian Draxler, Marquinhos, Marco Verratti, Thilo Kehrer និង Mauro Icardi ក៏​អវត្តមាន​ផងដែរ ។​

​ចំណែក​កីឡាករ​ចំណូល​ថ្មី Danilo Pereira ក៏​មិនបាន​លេង​ជាមួយ Man Utd ដែរ ដោយសារតែ​គេ​បាន​ទាក់ទង​ជាមួយ Cristiano Ronaldo នៅ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​។ តាម​ការបញ្ជាក់​ពី Juvntus គេ​ក៏​ផ្ទុក​កូ​រីដ​-១៩​ដែរ​៕

  ​

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130