ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ត្រីខ្មែរដែលចាញ់បោកគេនៅប្រទេសចិន២ឆ្នាំនោះនឹងមកដល់ កម្ពុជានៅថ្ងៃទី២២ ខែតុលា

ភ្នំពេញ ៖ តាមរយៈការអន្តរាគមន៍ របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងសៀងហៃស្ត្រី ខ្មែរឈ្មោះ សែម ស្រីពេជ្រ នឹងមកដល់រាជធានីភ្នំពេញនៅ អំឡុងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ។ នេះបើយោងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះស្ត្រីម្នាក់បានឡាយវីដេអូ តាមហ្វេសប៊ុកឱ្យសម្តេច ហ៊ុន សែន ជួយសង្គ្រោះនាងរឿង ចាញ់បោកគេអស់រយៈពេល ២ឆ្នាំមកហើយ នៅប្រទេសចិន។ បន្ទាប់មកសមត្ថកិច្ចកម្ពុជាក៏បានរកឃើញអាស័យដ្ឋាន រ បស់នាងនៅប្រទេសចិន ហើយស្ថានអគ្គកុងស៊ុយកម្ពុជាប្រចាំនៅទីក្រុងសៀងហៃក៏បានធ្វើអន្តរាគមន៍ ដើម្បីបានវិលត្រឡប់មកកម្ពុជាវិញ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130