ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តុលាការថៃចេញដីកាចាប់ខ្លួនសកម្មជនដែលបំពានលើ សេរីភាពស្តេចស្រី

ថៃ ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ម្សិលមិញ តុលាការ​ព្រហ្មទណ្ឌ​ថៃ ​បានចេញ​ដី​ការចាប់ខ្លួន​សកម្មជន​នយោបាយ​២​នាក់ ខណដែល​ការសង្ស័យថា​មាន​ចេតនាធ្វើសកម្មភាពនាំឲ្យ​ប៉ះពាល់​ដល់​សេរីភាព​របស់​មហាក្សត្រិយានី​ក្នុងអំឡុងពេល​​ជួបជុំ​តវ៉ា​មួយ​កាលពី​ថ្ងៃ​ពុធ​។​

​យោងតាមច្បាប់ប្រទេសថៃបើសិនជា​រកឃើញ​ថា​ បានប្រព្រឹត្តិកំហុសដូច្នេះមែននោះ អ្នក​ទាំង​២​អាច​ជាប់គុក​១៦​ឆ្នាំ​ដល់​មួយជីវិត​។​

​ដីការ​ចាប់ខ្លួន​ត្រូវ​បាន​ចេញ​សំរាប់ សកម្មជន អេក​កា​ឆៃ ហុង​កាង​វ៉ាន និង ប៊ុនគឿនុ​ន ប៉ា​វថុន ទៅតាម​សំណើ​របស់​ប៉ូលិស​ចំពោះ​ឧបទ្ទវហេតុ​មួយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។​នៅថ្ងៃនោះ ក្បួន​រថយន្ត​របស់​ម​ហាក្ស​​ត្រិ​យានី បាន​ឆ្លងកាត់​ផ្លូវ​ដែល​បិទ​ខ្ទប់​ដោយ​កម្លាំង​សន្តិសុខ​ដើម្បី​រារាំង​អ្នក​ប្រឆាំង​តវ៉ា​។​

​ទោះជា​យ៉ាងណា មាន​អ្នកប្រឆាំង​តវ៉ា​ខ្លះ​រុល​ហួស​របាំង​សន្តិសុខ និង​ខ្លះ​លើក​ម្រាមដៃ​៣​ជា​សញ្ញា​ប្រឆាំង​និង​តំណាង​ការផ្លាស់ប្តូរ​នៅពេល​ក្បួន​រថយន្ត​ស្តេច​ឆ្លងកាត់​។​

​សូមជម្រាបថា ស្តេច​ស្រី​ថៃដែល​តំណាងឲ្យ​ព្រះ​ស្វាមី គឺ​មហាក្សត្រ​ព្រះ​ចៅ វ៉េ​ច​រ៉ា​ឡុងកន ដើម្បី​យាង​ទៅ​ចូលរួម​បុណ្យ​កថិន​មួយ​នៅ​វត្ត អា​រុន រាជា​វ៉ា​តា​ណា​រ៉ា​ម​និង​វត្ត រាជា អូ​រ៉ា​សា​រ៉ា​ម ក្រោម​ការ​អមដំណើរ​របស់​ព្រះ​​អង្គ​ម្ចាស់​ក្សត្រិយ៍ មួយអង្គ​ ៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130