ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួនជនជាតិចិន២នាក់ករណីរក្សាទុកនូវសារធាតុញៀន

ព្រះសីហនុ ៖ កម្លាំងគណ:បញ្ជាការ ឯកភាពក្រុងព្រះសីហនុ​ កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០កន្លងទៅ បានចុះធ្វើការ ឆែកឆេរអាវុធជាតិផ្ទុះ​ស្ថិតនៅ ចំណុចផ្លូវឯករាជ្យ​ក្រុម៧ ភូមិ២​ សង្កាត់២​ ក្រុង/ខេត្តព្រះសីហនុ​ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់​ ពីបទរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យជនជាតិចិនទាំង២នាក់នោះរួមមាន ៖ ១/ ជនសង្ស័យឈ្មោះ​ Mai Zixi ភេទ​ ប្រុស​ ឆ្នាំកំណើត​១៩៩៣ ជនជាតិ​ចិន​ មុខរបរ​ បម្រើសេវាកម្មទេសចរណ៍​ ស្នាក់នៅបណ្ដោះអាសន្ន​ភ្នំពេញស្រុកកំណើត​ -​ខេត្ត​ក័ងចូវ ប្រទេសចិន,២/ជនសង្ស័យឈ្មោះ​ Bian Wei Toa ភេទ​ ប្រុស​ ឆ្នាំកំណើត​១៩៩២​ ជនជាតិ​ចិន​ មុខរបរ​ ធ្វើការនៅរង្គសាលស៊ីងសូតាយ ទីលំនៅបច្ចុប្បន្ន​ សង្កាត់​៣​ ក្រុង/ខេត្តព្រះសីហនុស្រុកកំណើត​ -​ខេត្ត​ហឺណាន​ ប្រទេសចិន ។

វត្ថុតាងរួមមាន​៖
​ _ ម្សៅក្រាមពណ៌ស​ថ្លា​សង្ស័យសារធាតុញៀន​ ០៦កញ្ចប់។
​ _កញ្ចប់ពណ៌ស​ មានរូបមនុស្សស្រី​ សង្ស័យសារធាតុញៀន​ ចំនួន​ ១៣កញ្ចប់ (ប្រភេទថ្នាំសប្បាយ) ។
​ _ទូរសព្ទ័​ ០២គ្រឿង​ ម៉ាក់​ iPhone 11 ០១គ្រឿង​ ពណ៌សំបកឪឡឹក​ និងម៉ាក់smartisan ពណ៌ទឹកប៊ិច​ ០១គ្រឿង។
_ឡាន​ ០១គ្រឿង​ ម៉ាកLuxus 330 ពណ៌ខ្មៅ​ ផ្លាកលេខ​ ភ្នំពេញ2AK 5515

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130