ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុម​អ្នក​ជួយសង្គ្រោះ​វៀតណាម​រកឃើញ​សាកសព​១៣​នាក់​ពី​ការបាក់​ដី​

​ហាណូយ ៖ ក្រុម​អ្នក​ជួយសង្គ្រោះ​របស់​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រកឃើញ​សាកសព​ទាហាន​១៣​នាក់​ចំនួន​២​កន្លែង​បាក់​ដី ក្នុង​រយៈពេល​៣​ថ្ងៃ​បន្ទាប់ពី​គ្រោះមហន្តរាយ​នៅក្បែរ​ទំនប់​វា​រី​អគ្គីសនី​ដាច់ស្រយាល​មួយ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន tuoitrenews​។​

​ឧទ្ធម្ភាគចក្រ រថយន្តយោធា ឆ្កែ​ស្វែងរក​និង​ទាហាន​ជាង​៦០០ នាក់​ត្រូវបាន​គេ​ដាក់ពង្រាយ​ដើម្បី​តាមរក​អ្នក​ដែល​អាចមាន​ជីវិត​បន្ទា​ប់​ពី​ការបាក់​ដី​ចំនួន​ពីរ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ខេត្ត Thua Thien-Hue ភាគ​កណ្តាល​ដែល​បាន​កប់​កម្មករសំណង់​ចំនួន​១៧​នាក់​និង​ទាហាន​ដែល​ត្រូវបាន​បញ្ជូនទៅ​ជួយសង្គ្រោះ​ពួកគេ​ចំនួន​១៣​នាក់​។​

​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Phan Van Giang បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អាជ្ញាធរ​នឹងដាក់​ពង្រាយ​កម្លាំង​និង​ឧបករណ៍​បន្ថែម​ដើម្បី​ស្វែងរក​អ្នក​ដែល​នៅ​សេសសល់​ទាំង​អស់ហើយ​រក្សា​សុវត្ថិភាព​សម្រាប់​អ្នក​ជួយសង្គ្រោះ​និង​ឧបករណ៍​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់តាំងពី​ដើមខែ​តុលា​ម​កបាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​និង​ការ​រអិល​បាក់​ដី​ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច​៤៩​នាក់​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​បន្ត​រហូតដល់​ដើម​សប្តាហ៍​ក្រោយ​នៅតាម​តំបន់​ជាច្រើន​។​ រដ្ឋាភិបាល​បាន​និយាយថា សាកសព​របស់​ទាហាន​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត Thua Thien-Hue ដើម្បី​ធ្វើ​ពិធី​បុណ្យសព​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130