ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក លី ច័ន្ទតុលា ត្រូវបានជ្រើសរើសជាប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ គណៈមេធាវីកម្ពុជា បានបើកមហាសន្និ បាត ដើម្បីបោះឆ្នោតជ្រើសរើស ប្រធានសម្រាប់អាណត្តិទី១៣ ខណដែលមហាសន្និបាតនោះត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការចូលរួមពីលោក សួន វិសាល ប្រធានគណៈមេធាវីចាស់ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ រួមទាំងបេក្ខជន និងសមាជិកគណៈមេធាវីផងដែរ។

ក្រោយការបោះឆ្នោតលោកមេធាវី លី ច័ន្ទតុលា មេធាវីមកពីក្រុមហ៊ុនមេធាវីអេសវីភី ត្រូវបានជាប់ឆ្នោតជាប្រធានគណៈ មេធាវី អាណត្តិទី១៣ ដោយទទួលបានសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់១៤៤៤ សំឡេង ស្មើនឹង៧៨.៦៥ភាគរយ នៃសំឡេងបោះឆ្នោតទាំងអស់ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130