ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ធូរទ្រូង ៖ រកឃើញហើយក្រពើមួយក្បាលដែលរួចចេញពីអាង នៅព្រែកកំពឹសក្នុងខណ្ឌដង្កោ

រាជធានីភ្នំពេញ ៖ លោក កាំ​ង សារិន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានអះអាងប្រាប់ អ្នកសារព័ត៌មានថា ក្រពើ​ទម្ងន់​ជាង​៣០​គីឡូក្រាម​មួយ​ក្បាល ដែល​បាន​រួច​ចេញពី​អាងនា​អំឡុងពេល​ទឹកជំនន់​ខ្លាំង កាល​ថ្ងៃទី​១៤ តុលា ឆ្នាំ២០២០នោះ ឥឡូវត្រូវបាន​រកឃើញ​វិញ​ហើយ​។

តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានដកស្រង់សំដីលោក កាំ​ង សារិន មកចុះផ្សាយដោយលោកបាន​បញ្ជាក់ថា សត្វ​ក្រពើ​នោះ ដ្បិតតែ​រួច​ចេញពី​អាង​ក៏ពិតមែន ប៉ុន្ដែ​វា​មិនបាន​ទៅណា​ឆ្ងាយ​ឡើយ​ ប៉ុន្តែវានៅក្នុង​បរិវេណ​សំណាញ់​ការពារ​ខាងក្រៅ​អាង​ក្នុង​កសិដ្ឋានដដែលព្រោះថា នៅជុំវិញអាងចិញ្ចឹមក្រពើនោះលោកបានហ៊ុំព័ទ្ធសំណាញ់លួស មួយជាន់ទៀត ដើម្បីការពារខ្លាចក្រែងក្រពើរួចចេញក្រៅកសិដ្ឋាន ​។​

​ ​លោក សារិន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នេះ មាន​ក្រពើ​ជាង​១,០០០​ក្បាល​ឯណោះ ហើយករណីទឹកជន់លិចនេះគឺជាលើកទី២ហើយ ប៉ុន្តែលើកមុនពុំមានក្រពើ រួចចេញមកក្រៅនោះទេ ។

ដូច្នេះនេះជាដំណឹងល្អផងដែរ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមុននេះមានការព្រួយបារម្ភ ខណទទួលបានព័ត៌មានថា មានក្រពើមួយក្បាលទម្ងន់រហូតដល់៣០គីឡូក្រាមបានរួចចេញពីទ្រុង ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130