ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្សិលមិញ​មាន​យានយន្ត​ចំនួន​៤៩៨​គ្រឿង ត្រូវបាន​ត្រួតពិនិត្យ​និង​ផាកពិន័យ​

​រាជធានី​ភ្នំពេញ ៖ របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ៤៩៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៣៨០​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

​ដោយឡែក​ក្នុង​រយៈពេល​១៦​ថ្ងៃ (​ចាប់ពី​ថ្ងៃ​១ ដល់​ថ្ង​ទី​១៦ ខែតុលា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​១០,០៩៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៧,១៩៥​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស​។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១៦​ថ្ងៃ នៃ​ខែតុលា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130