ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អភិបាលខេត្ត​រតនគិរី​ចុះ​ពិនិត្យ​សកម្មភាព​ការជួសជុល​ថែទាំ​ផ្លូវជាតិ​៧៨c​ពី​ចំណុច​រង្វង់​មូល​ស្រុក​អូរ​ជុំ​ដល់​ស្រុក​វើ​ន​សៃ​

​ខេត្តរតនគិរី ៖ ផ្លូវ​មួយ​ខ្សែ​រដែ​លត​ភ្ជាប់​ពី​ស្រុក​អូរ​ជុំ​ទៅ​ស្រុក​វើ​ន​សៃ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​និង​អង្គភាព​ជុំវិញ​ខេត្ត អញ្ជើញ ចុះ​ត្រួតពិនិត្យ​ការជួសជុល​ថែទាំ​ផ្លូវជាតិ​លេខ​៧៨C មាន​ប្រវែង​២៨,៥២​គីឡូម៉ែត្រ​។​

​លោក សាយ សា​មាន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត បាន​ឲ្យ​ដឹងថា ឆ្នាំកន្លងមក​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ជាខ្លាំង ទើប​បណ្តាល​ឲ្យ​ផ្លូវជាតិ​លេខ​៧៨C​ដែលជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​នេះ បានទទួល​រង​នូវ​ការខូចខាត​យ៉ាងដំណំ​ជាហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​ទូទៅ​។​

​លោក សាយ សា​មាន បាន​បន្តថា ដោយសារ​ការគិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់​លោក ថង សាវុន អភិបាលខេត្ត​បាន​ឲ្យ​មន្ទីរ​សាធារណ​:​ការ​និង​ដឹកជញ្ជូន​ខេត្ត​ធ្វើការ​ជួសជុល​ថែទាំ​ផ្លូវ​នេះ​ដោយ​ក្រាល​ក្រួស​ក្រហម ដែលមាន​ប្រវែង​២៨,៥២​គីឡូម៉ែត្រ ទទឹង​៩​ម៉ែត្រ​ដើម្បី​សម្រួល​ដល់​អ្នក​ធ្វើចរាច​រណ៍​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទៅមក​របស់​ប្រជាពលរដ្ឋ​បាន​ដោយ​ងាយស្រួល​ឡើងវិញ ដោយសារ​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​ទម្លាក់​ជូន​មន្ទីរ​ប្រមាណ​២.៥៧០​លាន​រៀល​។លោក​ថា បច្ចុប្បន្ន​ការជួសជុល​ថែទាំ​សម្រេចបាន​ប្រមាណ​៨៦%​ហើយ គ្រោង​នឹង​បញ្ចប់​រួចរាល់​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក ថង សាវុន បាន​ឲ្យ​ដឹងថា កន្លងមក អាជ្ញាធរខេត្ត​តែងតែបាន​យកចិត្ត​ទុក ដាក់​ប្រឹងប្រែង​គិតគូរ​ជំរុញ​ការជួសជុល​ឡើងវិញ នូវ​រាល់​ផ្លូវ​ដែល​រង​ការខូចខាត​នៅតាម បណ្តា​ស្រុក​-​ក្រុង​-​ឃុំ​សង្កាត់​-​ភូមិ​ដោយ​កន្លែង​ខ្លះ​ការស្ថាបនា​ឡើង ដោយ​ចាក់​បេតុង​ក្រាល​កៅស៊ូ និង​ខ្លះទៀត​ជួសជុល​ដោយ​ក្រាល​ក្រួស​ក្រហម​ទៅតាម​លទ្ធភាព​ថវិកា ដែល​យើង​មាន​ដើម្បី​ឆ្លើយតប​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ជានិច្ច កាល​រាជ រដ្ឋាភិបាល កម្ពុជា​ដែល មាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា នាយ​រដ្ឋមន្ត្រី តែង ផ្ដោត សំខាន់​បន្ត​ការ យក ចិត្ត​ទុកដាក់ លើ​ការអភិវឌ្ឍ វិស័យ ផ្លូវថ្នល់ ក្នុង នោះ មិន ថា ផ្លូវជាតិ ផ្លូវ​លំនៅ គ្រប់ ទីកន្លែង នោះ ទេ ត្រូវ បាន ស្ថាបនា ពី​តំបន់​ដែល គ្មាន ផ្លូវ ទៅជា​មាន ផ្លូវ ក្រាល ក្រួស​ក្រហម ប្រែក្លាយ ទៅ ជា
​ផ្លូវ បេតុង ឬ កៅ ស៊ូ ផ្សាភ្ជាប់ ពី​ទី ជនបទ មក ទី ប្រជុំជន ខេត្ត ស្រុក ក្រុង​ដើម្បី​ឆ្លើយតប​ទៅ នឹង អនុសាសន៍​របស់​សម្តេច​
​តេ​ជោ​គឺមាន​ផ្លូវ​មាន​ក្តីសង្ឃឹម​។​

​លោក ថង សាវុន បាន​បន្ថែមថា ការកោតសរសើរ​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដែល​បាន​អនុវត្ត​តួនាទី​ភារកិច្ច​បាន​ទាន់ពេលវេលា តាម​ការ​ណែ​នាំ​របស់​អាជ្ញាធរខេត្ត​និង​ជំរុញ​ឲ្យ​មន្ទីរ​សាធារណ​:​ការ​និង​ដឹកជញ្ជូន​ខេត្ត រួមសហការ​ជាមួយ​អាជ្ញាធរ ដែនដី​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ពិនិត្យមើល​ផ្លូវថ្នល់​ដែល​រង​នូវ​ការខូចខាត ត្រូវ​ប្រញាប់ ប្រញាល់​ធ្វើការ​ជួសជុល​ឡើងវិញ មិនត្រូវ​ទុក​ចាំ​ដល់​ខូច​ធ្ងន់ធ្ងរ​នោះទេ និង​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត សូម​ឲ្យ​ចូលរួម​ទាំង​គ្នា​ថែទាំ​ផ្លូវថ្នល់​ដែល​បាន​ជួសជុល ស្ថាបនា​ហើយ​នៅតាម​មូលដ្ឋាន​ឱ្យប្រើ​ប្រាស់​បានយូរ​អង្វែង​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130