ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ទណ្ឌិត​ពន្ធនាគារ​ភ្នំ​ស្វាយ​ម្នា​ក់​ស្លាប់ ខណៈ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​

​ខេត្តរតនគិរី​៖ ទណ្ឌិត​ពន្ធនាគារ​ភ្នំ​ស្វាយ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​បន្ទា​ប់​ពី​មាន​ជំងឺ​រ៉ាំ​រៃ​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ទណ្ឌិត​ឈ្មោះ ប្រាជ្ញ សុវណ្ណ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​តា​ម៉ូ ឃុំ​សម្បត្តិ​មានជ័យ ស្រុក​រមាសហែក ខេត្តស្វាយរៀង​មាន​ទីលំនៅ​មុន​ចាប់ខ្លួន​នៅ​ភូមិ​ចាង​រ៉ា ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី ជាប់​ពាក់ព័ន្ធ​ករណី​ពីបទ រំលោភ​សេពសន្ថវ​:​លើ​អ​និតិ​ជន​ក្រោម​អាយុ​១៥​ឆ្នាំ ប្រព្រឹត្តិ​កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០ ឃុំខ្លួន​ថ្ងៃទី​១២ ខែឧសភា​ឆ្នាំ​២០២០​។​

​របាយការណ៍​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​នាទី ទណ្ឌិត​ឈ្មោះ ប្រាជ្ញ សុវណ្ណ មាន​អាការ​:​មិន​ស្រួលខ្លួន ដកដង្ហើម​ថប់ៗ ហើយ​បាន​ដង្ហក់ ឃើញ​អាការ​:​បែបនេះ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ក៏បាន​យក​រថយន្ត​របស់​ពន្ធ​នាគារ​នោះ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្ត ពេលទៅដល់​មន្ទីរពេទ្យ លោកគ្រូ​ពេទ្យ​ក៏បាន​ពិនិត្យ​ភ្លាមៗ រួច​គាត់​បាន​និយាយ​ប្រាប់ថា អ្នកជំងឺ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ បន្ទាប់មក​ក៏​ដឹក​យកទៅដាក់​នៅ​កន្លែង​តំ​ម្ក​ល់​សព​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​បានទទួល​ដំណឹង​នេះ​ភ្លាម កម្លាំង​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​ពន្ធនាគារ​ភ្នំ​ស្វាយ លោកគ្រូ​ពេទ្យ​និង​ព្រះរាជអាជ្ញារង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅដល់​កន្លែង​តំ​ម្ក​ល់​សព រួច​បានធ្វើ​កោសល្យវិច័យ នៅលើ​ដងខ្លួន​និង​ក្បាល​ពុំមាន​ឃើញ​ស្លាកស្នាម​អ្វី ពាក់ព័ន្ធ​នៃ​ការធ្វើ​ទារុណកម្ម​នោះឡើយ​។​

​របាយការណ៍​បានបញ្ជាក់​ទៀតថា បន្ទាប់ពី​ស្ដាប់​ការបំភ្លឺ​របស់​មន្ត្រី​ការិយាល័យ​សុខាភិបាល​ពន្ធនាគារ​បា​ន​ឲ្យ​ដឹងថា ទណ្ឌិត​ខាងលើនេះ​ធ្លាប់មាន​ប្រវត្តិ​កើត ជំងឺរបេង​សួត​រាំ​ុ​រ៉ៃ​និង​លើសឈាម ហើយ​ក៏បាន​គាំងបេះដូង​ស្លាប់​តែម្តង​។​

​បន្ទាប់មក​សមត្ថកិច្ច​បានធ្វើ​កំណត់​ហេ​ត​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130