ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រោះទឹកជំនន់​នៅ​វៀតណាម សម្លាប់​មនុស្ស​កើន​ដល់​៥៥​នាក់​

​វៀតណាម ៖ របាយការណ៍​ពី​គណៈកម្មាធិការ​ជាតិ ស្វែងរក ជួយសង្គ្រោះ​និង​ទប់ស្កាត់​គ្រោះមហន្តរាយធម្មជាតិ​បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​១៦​ខែតុលា​ម្សិលមិញ​នេះ មនុស្ស​ចំនួន​៥៥​នាក់​បាន​ស្លាប់​និង​៧​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​តំបន់​កណ្តាល​។​

​ផ្ទះ​ចំនួន​៦៤៩​ខ្នង​ត្រូវបាន​បំផ្លាញ​ខណៈ​ផ្ទះ​ជិត​១៥១,០០០​ខ្នង​ត្រូវ​ទឹក​លិច​ហើយ​ផ្លូវ​ចំនួន​១៦៨​ខ្សែ​ត្រូវ​រង​ការខូចខាត​។ ស្រូវ​៩០០​ហិកតា ដំណាំ​៥,៥១៤​ហិកតា​និង​កសិដ្ឋាន​ចិញ្ចឹម​ត្រី​៣,៩៧៨​ហិកតា​ក៏ត្រូវ​បំផ្លាញ​ផងដែរ​។ សត្វពាហនៈ​ចំនួន​៤៤៥,៧០៨​ក្បាល​ត្រូវបាន​ទឹក​ហូរ​នាំយកទៅ​។​

​មនុស្ស​ជិត​១៥,០០០​គ្រួសារ​នៅ​តំបន់​ភាគ​កណ្តាល​ត្រូវបាន​ជម្លៀសចេញ​ដោយសារ​ទឹកជំនន់​និង​ការបាក់​ដី​។ នៅ​តំបន់​ខ្លះទៀត ទឹកបាន​ស្រក​ចុះ​ហើយ​ប្រជាជន​ចាប់ផ្តើម​ត្រឡប់ទៅផ្ទះ​របស់​ពួកគេ​វិញ​។​

​កាលពី​ថ្ងៃទី​១៥​ខែតុលា សាកសព​សមាជិក​១៣​នាក់​នៃ​ក្រុម​ជួយសង្គ្រោះ​ត្រូវបាន​រកឃើញ​នៅ​ខេត្ត Thua Thien-Hue​។ អាជ្ញាធរ​កំពុង​ស្វែងរក​មនុស្ស​ចំនួន​២៩​នាក់​ដែល​នៅតែ​បាត់​ខ្លួន​ទាក់ទង​នឹង​ការបាក់​ដី​នៅឯ​រោងចក្រ​វា​រី​អគ្គិសនី Rao Trang 3 ក្នុង​ខេត្ត​ភាគ​កណ្តាល​មួយ​នេះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130