ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Man Utd បន្ត​កុងត្រា​ជាមួយ Paul Pogba រហូតដល់​ឆ្នាំ​២០២២

​កីឡា ៖ អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer បាន​បញ្ជាក់ថា Paul Pogba នឹង​ស្នាក់នៅ​កីឡដ្ឋាន Old Trafford រយៈពេល ២ ឆ្នាំ​ទៀត​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន ESPN​។​

​ក្រុម​បិសាច​ក្រហម​បាន​បង្កើត​ជម្រើស​មួយឆ្នាំ​ក្នុង​កិច្ចសន្យា​ជាមួយ​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​ដែល​នឹង​រក្សា​រូបគេ​នៅ​ក្លឹប​រហូតដល់​ឆ្នាំ ២០២២ ។ Pogba អាច​នឹង​ចាប់ផ្តើម​ចរចា​ជាមួយ​ក្លឹប​នៅ​ខាងក្រៅ​ក្របខ័ណ្ឌ Premier League នៅក្នុង​ខែមករា ប្រសិនបើ​ក្លិប​មិន​បន្ត​កុងត្រា​រយៈពេល ១២ ខែ​ទៀត​ទាន់ពេល​។​

​ទាក់ទង​នឹង​រឿង Pogba លោក Ole បាន​ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ យ៉ាង​ដូច្នេះ​ថា ៖ Paul គឺជា​កីឡាករ​របស់​ពួកយើង គាត់​នឹង​បន្ត​នៅទីនេះ​រយៈពេល​២​ឆ្នាំ​ទៀត​។ ខ្ញុំ​ជឿជាក់ថា គាត់​កំពុង​ផ្ដោត ក្នុងការ​ធ្វើ​ឲ្យ​បានល្អ​បំផុត​សម្រាប់​ពួកយើង ហើយ​ពួកយើង​ក៏​ចង់ឃើញ ពី​ការ​លេចធ្លោ​របស់ Paul ផងដែរ​។ ខ្ញុំ​ហ៊ាន​ប្រាកដថា ក្នុង​រយៈពេល ២-៣ ឆ្នាំ​ទៀត​យើង​នឹង​ទទួលបាន​លទ្ធផល​ល្អ​បំផុត​ពី​គាត់​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130