ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ខេត្តកំពត​គ្រោង​នឹង​បើកទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​កំចាយ​តាម​បច្ចេកទេស​

​ខេត្តកំពត ៖ រដ្ឋបាល​ខេត្តកំពត​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​មេត្តា​ជ្រាបថា អាជ្ញាធរខេត្ត​គ្រោង​នឹង​បើកទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​កំចាយ តាម​បច្ចេកទេស​ដោយ​សន្សឹមៗ នាពេល​ឆាប់ៗ​នេះ ក្នុងករណី​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​ដងព្រែក​ជ្រាប​ជា​ព័ត៌មាន និង មានការ​ប្រុងប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ផ្សេងៗ ជាយថាហេតុ​។ សេចក្តីជូនដំណឹង​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​៧ និង​០០​នាទី ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ ស្ថានភាព​ទឹក​ក្នុង​អាង​ទំនប់​វា​រី​អគ្គិសនី​គិ​កំចាយ​មាន​កម្ពស់ ១៤៨.៨៩​ម៉ែត្រ ទឹក​ហូរ​អាង​មាន​ចំនួន​៧៣៦.៥០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130