ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ចបង្ក្រាបជនជាតិចិន២នាក់និងគ្រឿងញៀន១គីឡូក្រាម

ព្រះសីហនុ ៖ កម្លាំងជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀនមួយករណី នៅចំណុចសណ្ឋាគារឆាងឆឹង ស្ថិតក្នុងក្រុម១៨ ភូមិ៣ សង្កាត់៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ប្រតិបត្តិការនោះធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០កន្លងទៅ ។

សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់៖ ឈ្មោះ HUANG XIAO HUI ភេទប្រុស ឆ្នាំកំណើត១៩៩០ ជនជាតិចិន និងឈ្មោះ HU JUN ភេទប្រុស ឆ្នាំកំណើត១៩៩១ ជនជាតិចិន។ ទន្ទឹមនោះដកហូតបានគ្រឿងញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) និងមេតំហ្វេតាមីនគ្រាប់ (WY) ទម្ងន់សុទ្ធ៩២២.២ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវសមត្ថកិច្ចជំនាញ បញ្ជូនទៅតុលាការខេត្តសីហនុ ដើម្បីចាត់ការតាមនីតិវី៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130