ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Liverpool ទំនង​អវត្តមាន​កីឡាករ​សំខាន់​៣​រូប​ពេល​ប៉ះ​ក្រុម​មកពី​ដា​ណឺ​ម៉ា​កនៅ UCL យប់​នេះ​

កីឡា ៖ Liverpool ទំនង​នឹង​អវត្តមាន​កីឡាករ​សំខាន់​៣​រូប​រួមមាន Thiago Alcantara, Naby Keita និង Joel Matip លេង​ទល់នឹង​ក្រុម​ជើងឯក​មកពី​ដា​ណឺ​ម៉ាក FC Midtjylland ក្នុង​ក្របខណ្ឌ Champions League នៅ​រាត្រី​នេះ​បានឡើយ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

Keita បាន​ខកខាន​ការប្រកួត​ចំនួន​៣​ប្រកួត​រួចហើយ​សម្រាប់​ក្រុម Liverpool បន្ទាប់ពី​បានធ្វើ​តេ​ស្តិ៍​រក​មេរោគ​កូ​រ៉ូ​ណា ខណៈ Thiago និង Matip បាន​រងរបួស​ពេល​លេង​ទល់នឹង Everton ។​លោក Jurgen Klopp បាន​និយាយថា កីឡាករ​ទាំង​៣​ខាងលើ​ប្រហែល​ខកខាន​ប្រកួត​ទី​២​នៅ Champions League វគ្គ​សន្សំ​ពិន្ទុ​។​

​គួរ​បញ្ជាក់ថា Liverpool នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម Midtjylland នៅ​រាត្រី​នេះ​ម៉ោង​៣:00​នាទី​ទៀបភ្លឺ​សម្រាប់​ប្រកួត​ទី​២​នៅ UCL៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130