ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ផឹកស្រា.ស ក្លែមមាន់សាច់ខ្មៅ បណ្តាលឲ្យពុលជាង១០នាក់

សៀមរាប ៖ មនុស្សប្រុសស្រីបាននាំ គ្នាហូបស្រា.ស ហើយក្លែមមាន់សាច់ ខ្មៅ បណ្តាលឲ្យពុលក្នុងស្ថានភាព ធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមណ្ឌលសុខភាព ។ ហេតុការណ៍​នេះបានកើតឡើង នៅវេលា​ម៉ោង ៦ ល្ងាច ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​ពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះ ក្នុងករណី​ពុល​អាហារមានចំនួន១០នាក់​រួមមានៈ ១.​ឈ្មោះ សួន ប្រាន ភេទ​ស្រី អាយុ​៦២​ឆ្នាំ​, ក្រៅពីនេះ ជា​មនុស្ស​ប្រុស គឺៈ ២.​ឈ្មោះ ព្រឿ​ន រ៉េត អាយុ​២៦​ឆ្នាំ , ៣.​ឈ្មោះ ព្រឿ​ន ប្រង់ អាយុ​៤២​ឆ្នាំ , ៤.​ឈ្មោះ ជុជ នុ​ន អាយុ​៣៦​ឆ្នាំ , ៥.​ឈ្មោះ ប្រង់ ហូ អាយុ​១៣​ឆ្នាំ , ៦.​ឈ្មោះ ណាំ ណា​ល់ អាយុ​៣៣​ឆ្នាំ , ៧.​ឈ្មោះ ចិន មាន អាយុ​៣០​ឆ្នាំ , ៨.​ឈ្មោះ ព្រៀម វ៉ាន អាយុ​៥៤​ឆ្នាំ , ដោយឡែក ក្នុងនោះ ក៏មាន​កុមារា ពីរ​នាក់​ដែរ គឺ ៩.​ឈ្មោះ ថា ភារ​ម្យ អាយុ​៦​ឆ្នាំ និង​១០.​ឈ្មោះ ថា លីង​អ៊ា អាយុ​៣​ឆ្នាំ ។ ជនរងគ្រោះ​ទាំងនេះ មាន​ទីលំនៅ នៅក្នុង​ភូមិ​ត្រពាំង​ពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយជនរងគ្រោះបាន​បបួលគ្នា​ផឹកស្រា ស ក្លែម​ម្ជូរនៅ​ផ្ទះជាធម្មតា បន្ទាប់មកពួកគាត់ បាន​យក​មាន់​សាច់​ខ្មៅ ចំនួន ១ ក្បាល ដែល​ងាប់ យកមក​ធ្វើ​ម្ហូប​ក្លែម ខណដែល​មាន់​ងាប់​នោះ ម្ចាស់​ទើបតែ​ចាក់​ថ្នាំ ការពារ​ថ្មីៗ ។ គាត់បន្តថា នៅ​ពេល​ហូប​រួច ស្រាប់តែ​ម្នាក់ៗ មាន​អាកា​រៈ​វិលមុខ ថប់ដង្ហើម​តឹង ក្នុង​ខ្លួន និង​ក្អូ​ត​ចង្អោរ ហើយ​មាន​អ្នក​ដូ​ល សន្លប់​បាត់ស្មារតី ហេតុដូចនេះ ក៍​ត្រូវបាន​សាច់ញាតិ នាំមក​សង្គ្រោះ នៅ​មណ្ឌល​សុខភាព ស្វាយ​លើ ។​

​សមត្ថកិច្ច​នគរបាល ស្រុក​ស្វាយ​លើ បាន​ចុះទៅពិនិត្យ​ជាក់ស្តែង នៅ​មណ្ឌល​សុខភាព គឺ​ជនរងគ្រោះ ខាងលើ ត្រូវបាន​គ្រូពេទ្យ មណ្ឌល​សុខភាព កំពុង​សង្គ្រោះ​នៅឡើយ​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130