ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួងមហាផ្ទៃក្រសួងធម្មការ ឱ្យបញ្ឈប់ការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានផ្ញើ លិខិតផ្លូវការមួយច្បាប់ ទៅរដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា ដោយប្រាប់ឱ្យបញ្ឈប់ការ ចុះ បញ្ជីសមាគម និងអង្គការមិន មែនរដ្ឋាភិបាលនៅក្រសួងធម្មការ ព្រោះថា ករណីនេះ វាខុសទៅនឹងច្បាប់នៃព្រះរាជាណា ចក្រកម្ពុជា ។

យោងតាមលិខិតដែលចុះហត្ថលេខដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើក ឡើងថា ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ក្រសួងធម្មការ និងសាសនា បានសម្រេចចុះបញ្ជីសមាគម និងអង្គការមិន មែនរដ្ឋាភិបាល ដែលមានចរិតសាសនា និងបានតម្កល់ទុកលក្ខន្តិកៈ ដែលករណីនេះផ្ទុះនឹងបទបញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលប្រកាសឱ្យប្រើតាមព្រះរាជក្រម នស/រកម/០៨១៥/០១០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។

ដូច្នេះក្រសួងមហាផ្ទៃ ស្នើឱ្យក្រសួងធម្មការ និងសាសនា បញ្ឈប់ការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកគ្រប់ប្រភេទ ដោយត្រូវណែនាំដល់សមាគម និងអង្គការ ដែលបានចុះបញ្ជី និងតម្កល់លក្ខន្តិកៈនៅក្រសួងធម្មការ និងសាសនា ឱ្យមកចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីធានា ក្នុងការអនុវត្តច្បាប់ឱ្យមានភាពរលូន៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130