ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្យុះ​ទី​ហ្វូង Molave សម្លាប់​មនុស្ស​៩​នាក់​នៅ​ប្រទេស​ហ្វីលីពីន​

​ហ្វីលីពីន ៖ យោងតាម​របាយការណ៍​ចុង​ក្រោយពី​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​បានឱ្យដឹងថា ព្យុះ​ទី​ហ្វូង Molave បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៩​នាក់ និង ១៣​នាក់ ផ្សេងទៀត​កំពុង​បាត់​ខ្លួន​នៅ​ហ្វីលីពីន មុនពេល​វា​បក់​ឆ្លងកាត់​តាម​សមុទ្រ​ចិន​ខាងត្បូង ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​។​

​ការិយាល័យ​ឧតុនិយម​ហ្វីលីពីន​បាន​រាយការណ៍​ថា ព្យុះ​ទី​ហ្វូង Molave នេះ បាន​បង្ក​ជា​ផលប៉ះពាល់​ដល់​ប្រជាជន​ជាង​៩០០,០០០​នាក់ មុនពេល​វា​បក់​ចេញ​ផុតពី​ប្រទេស​ហ្វីលីពីន​នៅ​ម៉ោង​ប្រហែល ៨​ព្រឹក​ថ្ងៃ​អង្គារ​នេះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130