ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ត្រីជនជាតិចិនម្នាក់នឹងត្រូវបណ្តេញចេញពីកម្ពុជាករណីភូតកុហក

ភ្នំពេញ ៖ សមត្ថកិច្ចកំពុងរៀបចំឯក សារបណ្តេញស្ត្រីជនជាតិចិនម្នាក់ ចេញពី ប្រទេសកម្ពុជា បន្ទាប់ពី រកឃើញមានសារធាតុ ញៀន នៅក្នុងខ្លួន និងបង្កើតរឿងភូតកុហកសមត្ថកិច្ចដែលនាំឱ្យមានការភាន់ច្រឡំដល់សាធារណៈជន។

តាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីស្ត្រីជនជាតិចិនម្នាក់ដែលសារព័ត៌មានមួយ ចំនួនបានចុះផ្សាយថា ត្រូវបានចោរឆក់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ជាព័ត៌មានមិនពិត។ ជាក់ស្តែងមិនមានករណីឆក់ កើតឡើងដូចស្ត្រីចិនរូបនេះលើកឡើងឡើយ។

បន្ទាប់ពីធ្វើការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យ អនុវត្តនីតិវិធីនៃផែនការអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ, នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហើយបាននាំយកមកធ្វើការ សាកសួរ និងបំភ្លឺចំពោះករណីដែលគាត់បានលើកឡើងថា មានករណីចោរឆក់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។

ក្រោយពីធ្វើការសាកសួរ ស្ត្រីរូបនោះ បានសារភាពថា មិនមានករណីឆក់កើតឡើងមកលើរូបគាត់នោះទេ ដោយសារតែ គាត់ចង់បានលុយដើម្បីត្រឡប់ទៅប្រទេសចិនវិញ ទើបប្រឌិតរឿងនេះឡើង។ ម្យ៉ាងវិញទៀតដោយមានការសង្ស័យថា ស្ត្រីរូបនោះប្រើប្រាស់សារធាតុញៀន មន្ត្រីជំនាញ បានធ្វើតេស្តស្ត្រីជនជាតិចិនរូបនោះ និងរកឃើញថា ពិតជាបានប្រើ ប្រាស់សារធាតុញៀនពិតប្រាកដមែន ។

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ នៃអធិការដ្ឋាននគបាល ខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំ ត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា ៕ ( អត្ថបទ CNC )

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130