ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជាប់ខ្នោះព្រោះតែស្រវឹងស្រាយកញញួរនិងដុំឥដ្ឋទៅវាយរថយន្ត របស់អ្នកដទៃ

កណ្ដាល ៖ សមត្ថកិច្ចបានចាប់ វ៉ៃខ្នោះបុរសជាជនសង្ស័យម្នាក់ ខណផឹកស្រាស្រវឹងបានយកញញួរ និងដុំឥដ្ឋទៅវាយរថយន្ត ទំនើបរបស់អ្នកដទៃ បណ្ដាលឲ្យ ទទួលរងនូវការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ អំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ យឿន គឹមលៀង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ។ ចំណែកជនរងគ្រោះឈ្មោះ ជឹម សុខអេង ភេទប្រុស អាយុ៣៣ឆ្នាំ។ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

ចំពោះរថយន្តរងការខូចខាតម៉ាក Ford Ranger ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-0162 (បែកប្រេះស្រាំកញ្ចក់មុខមួយផ្ទាំង បែកកញ្ចក់ទ្វារឡានចំហៀងខាងឆ្វេង ២ផ្ទាំង កំពិតគូទក្រោយមួយកន្លែង កំពិតដំបូលផ្នែកខាងស្តាំ)។

តាមសមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយជនសង្ស័យបានផឹកស្រាបៀនៅផ្ទះបងឈ្មោះ យឿន សុខឡៃ និងបងប្អូនចំនួនបី នាក់ទៀត ។ លុះផឹកស្រាបៀរអស់ចំនួនកន្លះកេះ ពុំដឹងជាមានមូលហេតុអ្វី ស្រាប់តែជនសង្ស័យបានយកញញួរទៅ វាយកញ្ចក់រថយន្តរបស់ជនគ្រោះ និងបានយកដុំឥដ្ឋប្រហោងជាច្រើនដុំគប់មកលើរថយន្ត របស់ជនគ្រោះ បណ្ដាលឲ្យខូចខាតកញ្ចក់ទ្វារចំហៀង ផ្នែកខាងស្តាំទាំងពីរផ្ទាំង កំពិតដំបូលផ្នែកខាងស្តាំ និងផ្នែកខាងក្រោយ កញ្ចក់ផ្នែកខាងមុខប្រេះស្រាំ បែកកញ្ចក់ទ្វារចំហៀងផ្នែកខាងឆ្វេង២ផ្ទាំង ។

សមត្ថកិច្ចបន្តថា បន្ទាប់មកជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពក្នុងទូរសព្ទដៃរបស់ខ្លួន បានឃើញជនសង្ស័យ យកញញួរវាយកំទិចរថយន្តរបស់ខ្លួន និងយកដុំឥដ្ឋប្រហោងជាច្រើនដុំគប់មកលើរថយន្តរបស់ខ្លួន បណ្តាលឱ្យខូចខាត ជាច្រើនកន្លែងភ្លាមនោះក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលអំពៅព្រៃ ដើម្បីចាត់ការតាមច្បាប់តែម្តង ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130