ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Pep យល់ព្រម​បន្ត​កុងត្រា​ជាមួយ Man City ដល់​ឆ្នាំ​២០២៣

​កីឡា ៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន BBC បាន​ឲ្យ​ដឹងថា លោក Pep Guardiola បាន​យល់ព្រម​បន្ត​កុងត្រា​ជាមួយ​ក្លឹប​មេឃ​ខៀវ Manchester City ដើម្បី​លុបបំបាត់​អស់​មន្ទិលសង្ស័យ​ថា​ចាក​ចេញពី​ក្លឹប​។​

​សារព័ត៌មាន​ដដែល​បាន​បន្តថា លោក Pep បាន​យល់ព្រម​ក្នុង​កុងត្រា​រហូតដល់​ឆ្នាំ​២០២៣ ដែល​ធ្វើ​ឲ្យ​លោក​អាច​នឹង​នៅ​ជាមួយ​ក្លឹប​នេះ​បាន​រយៈពេល ៣​ឆ្នាំ​ទៀត​។​

​ប្រសិនបើ​លោក​នៅ​យ៉ាងតិច​ដល់​កុងត្រា​ថ្មី​នេះ​បញ្ចប់ នោះ​ក្លឹប Man City ក្លាយជា​ក្លឹប​ដែល​លោក​ដឹកនាំ​បាន​រយៈពេល​យូរ​ជាងគេ​បង្អស់​ក្នុង​អាជីព​គ្រូបង្វឹក​របស់លោក​។​យ៉ាងណាមិញ​កុងត្រា​លោក​សល់​តែ ៧​ខែ កន្លងមក​ធ្លាប់មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បាន​សាយភាយ​លើ​ពិភព​បាល់ទាត់​ថា លោក​អាច​នឹង​ចាកចេញ​ទៅកាន់​ក្លឹប Juventus នៅ​រដូវក្ដៅ​ឆ្នាំក្រោយ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130