ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សិស្សភាសាអង់គ្លេសទូទៅប៊ែលធី ចំនួន ១១,៤៤០នាក់ បាន ប្រឡងបញ្ចប់វគ្គសិក្សា និងពាក់កណ្តាលវគ្គសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិក ដោយជោគជ័យ

ភ្នំពេញ ៖ សិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ភាសាអង់គ្លេសទូទៅ គ្រប់កម្រិតចាប់ពី Pre-school 1 ដល់ Pre-school 6 និង Level 1 ដល់ Level 12 ទាំង ២១សាខា សរុបចំនួន ១១,៤៤០នាក់ បានចូលរួមប្រឡងបញ្ចប់វគ្គសិក្សា (Final Exam) សម្រាប់ក្រុម២ (Group II) និងប្រឡងពាក់កណ្តាលវគ្គសិក្សា (Mid-Term) សម្រាប់ក្រុម១ (Group I) ពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក (E-Examination) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលរៀបចំឡើងដោយសាលា ប៊ែលធី អន្ដរជាតិ នៅមណ្ឌលគ្រប់គ្រងការប្រឡងអនឡាញសាខាទី៩ (ស្ទឹងមានជ័យ)។ ចំពោះវិញ្ញាសា និងដំណើរការប្រឡងគ្រប់កម្រិត​ត្រូវបានរៀបចំ និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយគណៈកម្មការប្រឡងនៃនាយកដ្ឋានភាសាអង់គ្លេសទូទៅ នៃប៊ែលធី គ្រុប ។

គួរបញ្ជាក់ផងដែរថា សាលានឹងបើកដំណើរឡើងវិញជាធម្មតា ចាប់ពីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្របតាម សេចក្តីជូនដំណឹងលេខ ៦៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសិក្សាតាមបែបចម្រុះ ការបង្រៀនក្នុងថ្នាក់ (On-Campus Learning) រួមជាមួយនឹងការសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក (E-Learning)។

បន្ថែមពីនេះទៅទៀត សាលាបន្តទទួលចុះឈ្មោះសិស្សថ្មីចូលរៀនថ្នាក់ចំណេះទូទៅ ភាសាអង់គ្លេសទូទៅ និងថ្នាក់គណនាលេខរហ័ស (IMA) ជារៀងរាល់ថ្ងៃ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមបណ្តាសាខាទាំង២១ ទីតាំងនៃសាលា ប៊ែលធី អន្តរជាតិ ឬតាមរយៈប៊ែលធី App ដែលមានឈ្មោះ “BELTEI International School” សូមចុចលើតំណភ្ជាប់ (Link) http://onelink.to/e5593v

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130