ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុម​មួយ​នៅ PL ពិចារណា​ចង់បាន Gerrard មក​ដឹកនាំ​ក្រុម​

​កីឡា ៖ ក្រុម Leeds United ត្រូវបាន​គេ​រាយការណ៍​ថា បានចាត់ទុក​គ្រូបង្វឹក Rangers លោក Steven Gerrard ជា​បេក្ខភាព​ដ៏​សំខាន់​ម្នាក់​ដើម្បី​ជំនួស​លោក Marcelo Bielsa ប្រសិនបើ​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​សម្រេចចិត្ត​ចាក​ចេញពី​តួនាទី​របស់គាត់​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​

Bielsa ទើបតែ​បាន​ចុះ​កុងត្រា​រយៈពេល ១២ ខែ​ជា​ផ្លូ​ប​ការ​នៅ​កី​ឡ Elland Road ហើយ​ប្រសិនបើ​ដឹកនាំ​ក្លិប​ដែល​ទើបនឹង​ឡើងមក Premier League មួយ​នេះ​មិនបាន​ល្អ​ទេ លោក​នឹងត្រូវ​ចាកចេញ​នៅ​រដូវក្ដៅ​ឆ្នាំក្រោយ​នេះហើយ​។​

​បើតាម​គេហទំព័រ Football Insider បាន​ឲ្យ​ដឹងថា Leeds កំពុង​សម្លឹង​ឃើញ​អ្នក​ជំនួស​បុរស​វ័យ ៦៥ ឆ្នាំ​រូបនេះ​និង​ចាត់ទុក​លោក Gerrard ជា​បេក្ខជន​ឈានមុខ​គេ​ក្នុងការ​ទទួលយក​តួនាទី​នេះ​។​

​គួរ​បញ្ជាក់ដែរថា​អតីត​តារា​ឆ្នើម​របស់ Liverpool លោក Steven Gerrard កំពុងតែ​ដឹកនាំ​ក្លិប Rangers បានល្អ​ណាស់​នៅក្នុង​លី​គ​កំពូល​របស់​ប្រទេស​ស្កុ​តឡែ​ន Scottish Premiership ពោល​ឈរ​នៅ​កំពូល​តារាង លើស​ក្រុម​លេខ​ពីរ Celtic ដល់ទី​៩​ពិន្ទុ​ឯណោះ​។ ក្នុងនោះដែរ​លោក​មក​ដឹកនាំ​ក្លិប​មួយ​នេះ​កាលពី​ឆ្នាំ​២០១៨ ដោយ​ដឹកនាំ​បាន​១៣៥​ប្រកួត ឈ្នះ​៨៦​លើក​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130