ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកគាំទ្រ Barca នាំគ្នា​ឡោមព័ទ្ធ​ឡាន​កីឡាករ​ម្នាក់ ទាមទារ​ឲ្យ​ផ្ដល់​ការគោរព​ទៅ Messi

​កីឡា ៖ អ្នកគាំទ្រ​ក្រុម Barcelona បាននាំគ្នា​ឡោមព័ទ្ធ​ឡាន​របស់​ខ្សែប្រយុទ្ធ Antoine Griezmann នៅពេលដែល​ចាកចេញ​ពី​កន្លែង​ហ្វឹកហាត់​របស់​ក្លិប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ទាមទារ​ឲ្យ​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បង្ហាញ​ការគោរព​ចំពោះ​មិត្ត​រួម​ក្រុម Lionel Messi ។​

​ហេតុ​ការ​ណ័​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​អតីត​ភ្នាក់ងារ​របស់ Griezmann លោក Eric Olhats បាន​និយាយ​ក្នុង​បទ​សម្ភាស​របស់ France Football ថា Griezmann បាន​ប្រឈម​នឹង​បញ្ហាលំបាក នៅពេល​ផ្ទេរ​មក Barcelona ដោយសារ Messi គ្រប់គ្រង​គ្រប់យ៉ាង​នៅ​ទីនោះ​។​

​ដោយសារ​បញ្ហា​កើតឡើង​មិនចេះចប់​មិនចេះហើយ ពេល​ត្រលប់​មកកាន់ Barcelona វិញ​នៅ​ព្រលានយន្ដហោះ Messi បាន​និយាយថា​៖ “​ខ្ញុំ​ធុញទ្រាន់ នឹង​ការបង្ក​រាល់​បញ្ហា​សម្រាប់​គ្រប់យ៉ាង​នៅ​ក្លិប​៕”

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130