ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Ramos នឹង​អវត្តមាន​៣​ប្រកួត​ឲ្យ Real ដោយសារ​របួស​

​កីឡា ៖ ខ្សែការពារ​កណ្តាល Sergio Ramos នឹង​អវត្តមាន​យ៉ាងហោចណាស់​ក៏ ៣​ប្រកួត​ដែរ​ក្នុង​ក្លិប Real Madrid ដោយសារ​បញ្ហា​របួស​ស​រ​សៃ​ពួរ​ជើង​នៅ​អំឡុង​ជួប​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ប្រកួត​នៅ Nations League​។​

​ប្រធាន​ក្រុម Real Madrid រូបនេះ នឹងមិន​អាច​វិល​ចូល​ទីលាន​បានទេ​ក្នុង​ខែវិច្ឆិកា​នេះ ពោលគឺ​រូបគេ​នឹង​អវត្តមាន​ពេល Real ប៉ះ Villarreal និង Deportivo Alaves នៅ La Liga និង​ជួប Inter Milan ជើង​ទី​២ នៅ​យុទ្ធនាការ UEFA Champions League ទៀតផង​។​

Romos ដែលមាន​វ័យ ៣៤​ឆ្នាំ​ទៅហើយនោះ បាន​បង្ខំចិត្ត​ប្តូរ​ចេញ​ក្នុង​វគ្គ​ទី​១ ក្នុងជំនួប​ដែល​អេ​ស្ប៉ា​ញ​បាន​បំបាក់​អាល្លឺម៉ង់​នៅ Nations League កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​ទទួល​របួស​សរសៃពួរ​ដែល​ពុំ​អាច​បន្ត​ការប្រកួត​បាន​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​ក្លិប Real Madrid បាន​ឲ្យ​ដឹងថា «Sergio Ramos មាន​បញ្ហា​របួស​សរសៃ​ពួរ​ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ ដែល​ត្រូវការ​រយៈពេល ដើម្បី​ធ្វើការ​ព្យាបាល​ផងដែរ​»៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130